បុរសជនជាតិអ៊ុយក្រែនម្នាក់ត្រូវបានកាត់ទោសជាប់គុក៤ឆ្នាំ ករណីទាញយកអត្តសញ្ញាណរាប់ពាន់ពីជនរងគ្រោះ server login រាប់ពាន់ និងលក់ទិន្នន័យនៅលើគេហទំព័រទីផ្សារងងឹតដើម្បីរកប្រាក់។
Glib Oleksandr Ivanov-Tolpintsev បានសារភាពកំហុសកាលពីដើមខែកុម្ភៈ ហើយត្រូវបានគេចាប់នៅ Poland កាលពីខែតុលា ឆ្នាំ២០២០ មុនបញ្ជូនខ្លួនទៅអាមេរិកនៅខែកញ្ញា ឆ្នាំ២០២១។
ការជួញដូរខុសច្បាប់ពាក់ព័ន្ធនឹងការលក់អត្តសញ្ញាណ login credentials ម៉ាស៊ីនមេនៅទូទាំងសកលលោក និងព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដូចជាថ្ងៃខែឆ្នាំកំណើត និងលេខសន្តិសុខសង្គមដែលជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកបានដាក់លក់នៅលើទីផ្សារងងឹត។
គេហទំព័រមិនស្គាល់ឈ្មោះបានដាក់លក់ម៉ាស៊ីនមេដែលត្រូវបានសម្របសម្រួលជាង ៧០០ពាន់ រួមមាន ១៥០ពាន់ជារបស់អាមេរិក។ គេជឿថា ត្រូវបានសម្របសម្រួលតាំងពីខែតុលា ឆ្នាំ២០១៤ ដែលទីផ្សារងងឹតត្រូវបានគេបិទកាលពីខែមករា ឆ្នាំ២០១៩ បើយោងតាមឯកសារតុលាការ។
រឿងនេះជួនគ្នាជាមួយនឹងការបិទផ្សារ xDedic បន្ទាប់ពីការស៊ើបអង្កេតរយៈពេល១ឆ្នាំ ដោយភ្នាក់ងារមកពីអាមេរិក, Belgium, Ukraine, and Germany។
ផ្សារ xDedic លក់កំុព្យូទ័រ ដែលត្រូវបានសម្របសម្រួល ក៏ដូចជាទិន្នន័យផ្ទាល់ខ្លួន បើយោងតាម Europol បន្ថែមពីលើ “អ្នកប្រើ xDedic អាចស្វែងរកអត្តសញ្ញាណកុំព្យូទ័រដែលបានសម្របសម្រួលដូចជា តម្លៃ ទីតាំង និងប្រព័ន្ធប្រតិបត្តិការជាដើម”។
ជនរងគ្រោះរួមមាន រដ្ឋាភិបាល មន្ទីរពេទ្យ សេវាសង្រ្គោះបន្ទាន់, call centers, metropolitan transit authorities, ក្រុមហ៊ុនមេធាវី ,pension funds, និងសកលវិទ្យាល័យ។
ក្រសួងយុត្តិធម៌អាមេរិកបានកត់សម្គាល់នៅលើសារព័ត៌មានថា៖ “ឧក្រឹដ្ឋជនបានប្រើម៉ាស៊ីនមេទាំងនេះដើម្បីសម្របសម្រួលសកម្មភាពខុសច្បាប់ផ្សេងៗ ដែលរួមមានការវាយប្រហារដោយមេរោគ និងការក្លែងបន្លំពន្ធ”។
Ivanov-Tolpintsev បានសារភាពថា ខ្លួនមានឈ្មោះអ្នកប្រើម៉ាស៊ីនមេ និងលេខសម្ងាត់ដោយប្រើ botnet ដើម្បីទាញយកអត្តសញ្ញាណអ្នកប្រើ និងលេខសម្ងាត់ ដាក់លក់នៅលើទីផ្សារតាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងទទួលបានប្រាក់ចំនួន ៨២ពាន់ដុល្លារ។
ឧក្រឹដ្ឋជន ត្រូវបានកាត់ទោសជាប់គុកយ៉ាងហោចណាស់ ៥ឆ្នាំ ពីបទបោកប្រាស់ និងលួចអត្តសញ្ញាណ។
ក្រសួងយុត្តិធម៌បានថ្លែងថា៖ “ចាប់ពីឆ្នាំ២០១៥ ដល់២០២០ Jovin, Alessandro Doreus, and Djouman Doreus បានឃុបឃិតបោកបញ្ឆោត មានឧបករណ៍ក្លែងបន្លំ និងគ្មានការអនុញ្ញាតរាប់សិនពាន់រួមមាន ឈ្មោះ លេខសន្តិសុខសង្គម លេខគណនី, username, and password របស់ជនរងគ្រោះ”។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា