Apple ផ្តល់នូវបច្ចុប្បន្នភាពសុវត្ថិភាពថ្មី ដោយស្វ័យប្រវត្តិ តែមិនពេញលេញ

0

ក្រុមហ៊ុន Apple បានណែនាំ Rapid Security Response feature នៅក្នុង iOS 16 and macOS Ventura ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងសុវត្ថិភាព ដោយមិនចាំបាច់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការពេញលេញនោះទេ។

ក្រុមហ៊ុនបានថ្លែងកាលពីថ្ងៃច័ន្ទថា៖ “សុវត្ថិភាព macOS កាន់តែរឹងមាំជាមួយនឹង tools ថ្មីដែល ធន់នឹងការវាយប្រហារ រួមមានការឆ្លើយតបសុវត្ថិភាពឆាប់រហ័ស ដែលធ្វើការជាមួយនឹង បច្ចុប្បន្នភាពធម្មតា ដើម្បីរក្សាសុវត្ថិភាពឱ្យទាន់ពេលវេលាដោយមិនចាំបាច់ reboot”។

លក្ខណៈពិសេស ដែលធ្វើការនៅលើ iOS ក្នុងបំណងបែងចែកការធ្វើបច្ចុប្បន្នភាពកម្មវិធីជាទៀងទាត់ ពីការជម្រុញសុវត្ថិភាពចាំបាច់ និងត្រូវបានតំឡើងដោយស្វ័យប្រវត្តិ ដូច្នេះអ្នកប្រើប្រាស់អាចការពារបានភ្លាមៗពីការវាយប្រហារដែលមិនបានព្រាងទុក។ គួរឱ្យកត់សម្គាល់ផងដែរថា Apple បានធ្វើតេស្តសាកល្បង analogous option នៅលើ iOS 14.5។

ការឆ្លើយតបសុវត្ថិភាពរហ័ស (Rapid Security Response) ប្រើប្រាស់វិធីសាស្រ្តស្រដៀងនឹង Google តាមរយៈ Play Services និង Play Protect ដើម្បីសុវត្ថិភាព Android devices ពីមេរោគ malware និងការបោកបញ្ឆោតផ្សេងៗ។

លក្ខណៈការពារផ្សេងទៀតដែលប្រកាសដោយ Apple នៅសន្និសីតអភិវឌ្ឍពិភពលោកប្រចាំឆ្នាំ (WWDC) បានគាំទ្រដល់ការផ្ទៀងផ្ទាត់ពីរកត្តា (two-factor authentication apps) ជាមួយនឹងការកំណត់លេខសម្ងាត់ (build-in Password feature) នៅក្នុងការកំណត់ (Setting app)។

ជាងនេះទៀត ឥឡូវនេះ​ iOS 16 បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែប្រែលេខសម្ងាត់ដោយ Safari ដើម្បីសម្រួលដល់តម្រូវការ site-specific requirements ដែលមិនមែនឱ្យកម្មវិធីផ្សេងស្នើសុំការអនុញ្ញាតពីអ្នកប្រើ ដើម្បីចូលប្រើ clipboard ដើម្បី paste content ពីកម្មវិធីផ្សេងនោះទេ។

ចុងបញ្ចប់ Apple បានបញ្ជាក់ថា ខ្លួនកំពុងតែប្រើ passkeys នៅក្នុង Safari web browser សម្រាប់ជំនាន់ក្រោយដោយមិនចាំបាច់ត្រូវការលេខសម្ងាត់ ដែលអនុញ្ញាតឱ្យអ្នកប្រើ log in ទៅកាន់ websites និង apps តាមរយៈ platforms ដែលជំនួសមកវិញនូវ Touch ID or Face ID ដើម្បីបញ្ជាក់ពីម្ចាស់គណនី ឬឧបករណ៍។

Passkeys នឹងមកជំនួស passwords ដែលផ្តល់នូវភាពងាយស្រួលជាងមុន ព្រមជាមួយនឹងសុវត្ថិភាព កាន់តែរឹងមាំនៅក្នុងការ sign-in បើយោងតាម tech behemoth ។
ប្រភពព័ត៌មាន៖ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here