ស្នងការអាមេរិកស្នើ Apple និង Google ឱ្យលុប TikTok ចេញពី App Stores

0

លោក Brendan Carr សមាជិក FCC បានសរសេរសំបុត្រទៅកាន់ប្រធានប្រតិបត្តិ Apple និង Google ថា៖ “វាច្បាស់ណាស់ថា TikTok បង្ហោះព័ត៌មានបង្កហានិភ័យដល់សន្តិសុខជាតិដែលមិនអាចទទួលយកបាន ដោយសារតែការប្រមូលទិន្នន័យដ៏ទូលាយរបស់វាមិនបានពិនិត្យលើព័ត៌មានរស៊ើបណាមួយទេ”។ លោកបានបន្ថែមថា TikTok មិនមែនត្រឹមតែជាកម្មវិធីចែករំលែកវីដេអូកំសាន្តប៉ុណ្ណោះទេ តែនៅពីក្រោយនោះ វាកំពុងតែប្រមូលព័ត៌មានឯកជនពីអ្នកប្រើប្រាស់ដ៏សន្លឹកសន្ធាប់។

ជាច្រើនឆ្នាំមកនេះ​ TikTok បានបិទប្រព័ន្ធការពារ Android ដើម្បីតាមដានអ្នកប្រើអនឡាញ ទាញយកព័ត៌មាន iOS clipboard, និងជាប់បណ្តឹងនៅតុលាការពីបទទាញយកព័ត៌មានឯកជនពីអ្នកប្រើនៅអាមេរិកដោយគ្មានការយល់ព្រមជាមុន។ TikTok ជាក្រុមហ៊ុន ByteDance ដែលមានទីតាំងនៅប៉េកាំង ហើយវាមិនព្រមចែកទិន្នន័យជាមួយនឹងរដ្ឋាភិបាលចិនទេ។

គួរកត់សម្គាល់ផងដែរថា ដើម្បីសុវត្ថិភាព យោធាអាមេរិក បានហាមមន្រ្តីរបស់ខ្លួនមិនឱ្យប្រើ TikToK នៅលើឧបករណ៍របស់ស្ថាប័នទេ។ កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលឥណ្ឌាក៏បានបិទកម្មវិធីនេះចោលក្នុងហេតុផលស្រដៀងគ្នានេះដែរ។ 

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ០២២

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here