Microsoft ព្រមានពីសមត្ថភាពរបស់មេរោគបន្លំគិតប្រាក់ Toll Android

0

Microsoft បានលម្អិតពាក់ព័ន្ធនឹងសមត្ថភាពនៃមេរោគ malware បន្លំគិតប្រាក់ (Toll) នៅលើ Android ថា វាមានដំណាក់កាលស្មុគស្មាញច្រើន និងអាចគេចពីការតាមដានរបស់ប្រព័ន្ធសុវត្ថិភាពថែមទៀត។

មេរោគ​ Toll គឺជាផ្នែកមួយនៃការក្លែងបន្លំវិក័យបត្រ នៅពេលដែលកម្មវិធីទូរស័ព្ទមានភ្ជាប់មកជាមួយការលាក់ថ្លៃសាប់ស្រ្គាយ ហើយប្រមូលផ្តុំអ្នកប្រើទៅកាន់មាតិកាដោយគ្មានការយល់ព្រមជាមុន។ អ្នកស្រាវជ្រាវនៅ Microsoft 365 Defender បានវិភាគថា៖ “វាប្រើការភ្ជាប់ឌីហ្វូល និងបង្ខំឱ្យឌីវាយភ្ជាប់ទៅកាន់បណ្តាញទូរស័ព្ទ នៅពេលមានការភ្ជាប់វាយហ្វាយ”។ នៅពេលមានការបញ្ជាក់ពីការភ្ជាប់ទៅកាន់បណ្តាញគោលដៅ វាចាប់ផ្តើមលួចសាប់ស្រា្គយក្លែងក្លាយ និងទទួលស្គាល់ដោយគ្មានការយល់ព្រមពីអ្នកប្រើទេ ករណីនេះជាការស្ទាក់ចាប់លេខសម្ងាត់ (OTP) តែមួយដង។

ជាមួយនឹងអត្រានៃការតំឡើង ០,០២២ភាគរយ មានកម្មវិធីក្លែងបន្លំ (toll) ប្រហែល ៣៤,៨ភាគរយ នៃ PHAs ដែលត្រូវបានតំឡើងពីផ្សារអេប Android នៅត្រីមាសទី១ ឆ្នាំ២០២២ ហើយជាប់ចំណាត់ថ្នាក់លេខ២នៅក្នុង spyware។

ដើម្បីកាត់បន្ថយហានិភ័យ អ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ដល់អ្នកប្រើឱ្យតំឡើងកម្មវិធីពី Google Play Store ឬពីប្រភពដែលទុកចិត្ត ជៀសវាងផ្តល់សិទ្ធិគ្មានកំណត់ទៅអេប និងសូមអាប់គ្រែតឧបករណ៍ថ្មី ដើម្បីបញ្ឈប់បច្ចុប្បន្នភាពស្វហវែរ។

ប្រភពព័ត៌មាន៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here