Google ធ្វើបច្ចុប្បន្នភាព Chrome ដើម្បីដោះស្រាយបញ្ហាថ្មី

0

កាលពីថ្ងៃចន្ទ Google បានដាក់ចេញនូវបច្ចុប្បន្នភាពដើម្បីដោះស្រាយបញ្ហា សេរ៉ូដេ (zero-day) នៅក្នុងក្រូម (chrome)។ បញ្ហាទាក់ទងនឹងលំហូរនៅក្នុង WebRTC component ដែលផ្តល់សម្លេងអូដ្យូ (audio) និងវីដេអូទំនាក់ទំនងនៅក្នុង browsers ដោយគ្មានការតំឡើង plugin ឬដោនឡូតកម្មវិធីដើមទេ។

លំហូរ buffer សំដៅលើដំណើរការគំហុក ដែលកើតឡើងនៅពេលដែលទិន្នន័យត្រូវបានសរសេរជាន់ពីលើនៅក្នុងអង្គចងចាំ ដែលនាំឱ្យមានប្រតិបត្តិកូដតាមអំពើចិត្ត ឬក៏គាំងសេវាជាដើម (DoS)។ បញ្ហាត្រូវបានរាយការណ៍កាលពីដើមខែកក្កដា ឆ្នាំ២០២២ ដោយ Jan Vojtesek មកពីក្រុមវ័យឆ្លាត Avast Threat។

ដើម្បីដោះស្រាយបញ្ហាខាងលើ អ្នកប្រើប្រាស់តម្រូវឱ្យធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ចុងក្រោយរួមមាន Windows, masOS ក៏ដូចជា Linux ផងដែរ។ សម្រាប់អ្នកប្រើ Microsoft Edge, Brave, Opera និង Vivaldi ត្រូវបានណែនាំឱ្យធ្វើការជួសជុល ប្រសិនបើអាចធ្វើបាន។

ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here