អាជ្ញាធរអ៊ុយក្រែនចាប់ឧក្រឹដ្ឋជន Phishing ពីបទលួចប្រាក់ជាង ៣លានដុល្លារ

0

កាលពីសប្តាហ៍មុន ប៉ូលីសសាយប័រអ៊ុយក្រែនបានរាយការណ៍ស្តីពីឧក្រឹដ្ឋជនចំនួន ៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ចំនួនជាង ៣លានដុល្លារ តាមរយៈគេហទំព័រ phishing រាប់រយ ថាខ្លួននឹងប្រមូលប្រាក់ដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុជូនពលរដ្ឋអ៊ុយក្រែន។

ភ្នាក់ងារប៉ូលីសបានថ្លែងថា៖ “ជនល្មើសបានបង្កើតលីង phishing ជាង៤០០ ដើម្បីរក្សាទុកទិន្នន័យធនាគាររបស់ពលរដ្ឋ និងដកប្រាក់ចេញពីគណនីរបស់ពួកគេ”។ “ជនល្មើសអាចនឹងជាប់ពន្ធធនាគាររយៈពេល ១៥ឆ្នាំ”។ ភ្នាក់ងារអ្នកអនុវត្តច្បាប់បានរឹបអូសកុំព្យូទ័រ ទូរសព្ទដៃ និងកាតធនាគារពីជនល្មើសផងដែរ។ គេហទំព័រក្លែងក្លាយ ត្រូវបានបង្កើតឡើងដើម្បីទាញយកព័ត៌មានធនាគារពីជនរងគ្រោះ និងដំណើរការកម្មវិធីក្រោមជំនួញផ្នែកហិរញ្ញវត្ថុពីប្រទេសអ៊ឺរ៉ុប។ ខាងធនាគារបានបញ្ជាក់ថា ហេគឃ័របានចូលទៅកាន់គណនីដោយគ្មានការអនុញ្ញាត និងដកប្រាក់ជាង ៣.៣៧លានដុល្លារ ពីពលរដ្ឋជាង ៥,០០០នាក់។

ពុំមានព័ត៌មានច្បាស់ស្តីពីការចែកចាយលីងពីឈ្នូញអ្នកលក់នៅឡើយទេ ប៉ុន្តែការណ៍នេះវាជាការបោកបញ្ឆោតតាមរយៈ SMS phishing, spam emails, ការផ្ញើសារផ្ទាល់នៅលើកម្មវិធីបណ្តាញសង្គម, ការបំពុល SEO, និងការផ្សាយពាណិជ្ជកម្មជាដើម។ ភ្នាក់ងារក៏បានព្រមានដល់ប្រជាជន សូមជឿជាក់លើព័ត៌មានស្តីពីការទូទាត់ប្រាក់ដែលចេញពីប្រភពផ្លូវការតែមួយគត់ប៉ុណ្ណោះ សូមកុំចុចលើលីងដែលសង្ស័យ និងគ្មានការទំនាក់ទំនងផ្នែកហិរញ្ញវត្ថុបែបនេះឡើយ និងមិនត្រូវបង្ហាញព័ត៌មានធនាគារទៅកាន់ជនទីបីឡើយ។

ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here