មេរោគខ្លះ ប្រើអានុភាពរបស់ខ្លួន បម្រើជាប្រយោជន៍

0

មានតែអ្នកថែសួនទេ ទើបដឹងថាដង្កូវមានគុណប្រយោជន៍។ រីឯអ្នកជំនាញសន្តិសុខសាយប័រវិញដឹងត្រឹមថាដង្កូវ ឬមេរោគ គឺអាក្រក់ ហើយអាក្រក់ខ្លាំង។ ការពិតទៅ ដង្កូវ ឬមេរោគ បំផ្លាញ ប្រព័ន្ធកុំព្យូទ័រពិភពលោកខ្ទិចខ្ទី។ យ៉ាងណាមិញដូចជា មេរោគ​ MyDoom មានមុខងារអាក្រក់ បានធ្វើឱ្យខូចខាតដល់កុំព្យូទ័ររហូតដល់ទៅ ៥២ពាន់លានដុល្លារ។ ជាងនេះទៀត មេរោគ Sobig ក៏អញ្ជឹងដែរ។

ផ្ទុយទៅវិញ ក៏មានករណីលើកលែងដែរ។ មេរោគជីវសាស្រ្ត ជាទូទៅមិនល្អទេ។ ប៉ុន្តែ មេរោគសាយប័រវិញអាចត្រូវបានបំលែងពីឥទ្ធិពលអាក្រក់ ទៅជាអត្ថប្រយោជន៍វិញបាន។ ដូចជា Meet Hopper ជាមេរោគល្អ។ មេរោគនេះមានជំនាញលួច ហើយគ្មានវិធីសាស្រ្តណាល្អជាងប្រើមេរោគលួច ដើម្បីឃ្លាំមើលចោរលួចនោះទេ។ ដើម្បីជៀសផុតពីគ្រោះថ្នាក់ Hopper ប្រាប់អ្នកប្រតិបត្តិ White Hat ថា នេះជាការជម្រុញការការពារ។

ដើម្បីចាត់វិធានការណ៍ការពារ ការវាយប្រហារដោយមេរោគ Hopper គឺជាជម្រើសដ៏ល្អបំផុត។ បើយោងតាម White Hat បានឱ្យដឹងថា៖ យើងអាចបង្វែរតួនាទីពីមេរោគអាក្រក់ ទៅជាការទាញយកអត្ថប្រយោជន៍ដ៏អស្ចារ្យពីមេរោគ ក្នុងគោលដៅការពារជំនួសវិញ។

ប្រភពព័ត៌មាន៖​ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here