កាលពីថ្ងៃពុធ ក្រុមហ៊ុន Apple បានប្រកាសគម្រោងសុវត្ថិភាពហៅថា Lockdown Mode នៅក្នុង iOS 16, iPadOS 16 និង macOS Ventura ដើម្បីការពារអ្នកប្រើប្រាស់ពីអ្នកវាយប្រហារសាយប័រ។
ការពារការដ៏អស្ចារ្យ មកដល់ហើយឥឡូវនេះសម្រាប់ជំនាន់ beta ឡើងទៅ លក្ខណៈពិសេសត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឯកជន ទទួលបានការគាំទ្រពីរដ្ឋាភិបាល។ នៅពេលអ្នកបើក Lockdown Mode “ឧបករណ៍ត្រូវបានការពារ និងរឹតត្បិតតួនាទី កាត់បន្ថយការវាយប្រហារ surface ដែលអាចជាគោលដៅរបស់ spyware” បើយោងតាមសំដីរបស់ Apple។ ការណ៍នេះរួមមាន ការបិទខ្ទប់សារដែលមានបិទភ្ជាប់រូបភាព និង បិទលីង preview នៅក្នុងសារ និងបិទការហៅទូរសព្ទចូល FaceTime ពីលេខមិនស្គាល់។ ជាងនេះទៀត កាត់ផ្តាច់ការភ្ជាប់ខ្សែរទៅកាន់កុំព្យូទ័រ នៅពេលដែលទូរសព្ទ iPhone ត្រូវបានចាកសោរ។
Tech giant បានកត់សម្គាល់ឃើញថា វាមានគម្រោងសហការណ៍បន្ថែមពីលើ Lockdown Mode ខណៈដែលមានការអញ្ជើញពីអ្នកស្រាវជ្រាវសុវត្ថិភាពដើម្បីកំណត់ពីគុណភាព និងផ្តល់ ប្រាក់រង្វាន់ដល់ទៅ ២លានដុល្លារចំពោះអ្នករកឃើញបញ្ហា។ គួរបញ្ជាក់ផងដែរថា ការកំណត់លក្ខណៈមិនមែន default ទេ អ្នកត្រូវតែកំណត់ដោយគ្រាន់តែចូលទៅកាន់ settingè Privacy &Security è Lockdown Mode។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា