ការបោះឆ្នោតសន្ធិសញ្ញាប៊ែលហ្សិកអាចកំណត់អោយភេរវករអ៊ីរ៉ង់មានសេរីភាព

0

កាលពីថ្ងៃពុធ សភារបស់ប្រទេសប៊ែលហ្ស៊ិក បានបោះឆ្នោតអនុម័ត តាមរយៈគណៈកម្មាធិការសន្ធិសញ្ញាជាមួយអ៊ីរ៉ង់ ដែលនឹងត្រូវដោះដូរអ្នកទោសក្នុងការប្តូរដ៏ចម្រូងចម្រាស ដែលភាពភ័យខ្លាចមួយចំនួននឹងកើតជាគំរូដ៏គ្រោះថ្នាក់មួយ។

កិច្ចព្រមព្រៀងនេះនៅតែត្រូវធ្វើតាមរយៈ សមាជិកសភា ១៥០ ពេញ នៅចុងខែនេះ ប៉ុន្តែអ្នកប្រឆាំងនៃសន្ធិសញ្ញានេះតវ៉ាថា វាអាចត្រួសត្រាយផ្លូវសម្រាប់ការដោះលែងភេរវករដែលត្រូវបានកាត់ទោស។

អ៊ីរ៉ង់ បានអំពាវនាវម្តងហើយម្តងទៀតឱ្យដោះលែងលោក អាសាដូឡា អាសាឌី (Assadollah Assadi) អតីតអ្នកការទូតអ៊ីរ៉ង់ដែលត្រូវបានកាត់ទោសឱ្យជាប់គុក ២០ ឆ្នាំ ជុំវិញតួនាទីរបស់គាត់នៅក្នុងផែនការបំផ្ទុះគ្រាប់បែកដែលបានទប់ស្កាត់មួយ កាលពីឆ្នាំ 2018 នៅក្នុងប្រទេសបារាំង។

សន្និសីទដែលត្រូវបានកំណត់គោលដៅ បានរៀបចំឡើងនៅក្នុងទីក្រុងប៉ារីសដោយក្រុមប្រឹក្សាជាតិនៃការតស៊ូរបស់អ៊ីរ៉ង់ (NCRI) ដែលជាក្រុមប្រឆាំងឈានមុខគេរបស់អ៊ីរ៉ង់។ មេដឹកនាំ គឺលោកស្រី ម៉ាយ៉ាម រ៉ាចាវី (Maryam Rajavi) ដែលអមជាមួយឥស្សរជនអាមេរិកជាច្រើន បាននិយាយនៅថ្ងៃនោះ បានថ្កោលទោសច្បាប់ដែលបានស្នើឡើង។

“យើងនឹងសំដៅទៅតុលាការធម្មនុញ្ញនៃប្រទេសប៊ែលហ្សិក និងតុលាការសិទ្ធិមនុស្សអឺរ៉ុប ប្រសិនបើចាំបាច់ ដើម្បីទប់ស្កាត់នូវអ្វីដែលក្រុមមេធាវីបានរៀបរាប់ថាជា ការសើចចំអកដល់នីតិរដ្ឋ និងអភ័យឯកសិទ្ធិរបស់របបអ៊ីរ៉ង់ និងមន្ត្រីរបស់ខ្លួនដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

លោក អាលីរឺសេ ចាហ្វាសាដឺស(Alireza Jafarzadeh) អនុប្រធានការិយាល័យ NCRI នៃទីក្រុងវ៉ាស៊ីនតោន បានព្រមានថា “ការលើកឡើងពីអំពើភេរវកម្មដោយប្រទេសប៊ែលហ្ស៊ិក ចាប់ផ្តើមឱ្យមានអំពើភេរវកម្ម និងការចាប់ចំណាប់ខ្មាំងកាន់តែច្រើនឡើងដោយរបបអ៊ីរ៉ង់ នៅទូទាំងទ្វីបអឺរ៉ុប និងហួសពីនេះទៀត”។

រដ្ឋាភិបាលប៊ែលហ្ស៊ិកមិនបានប្រាប់លម្អិតពីមូលហេតុ ដែលពួកគេកំពុងពិចារណាសន្ធិសញ្ញានេះជាមួយអ៊ីរ៉ង់នោះទេ បើទោះជារបាយការណ៍របស់ Politico EU កាលពីថ្ងៃអង្គារបានស្នើថា វាអាចមានទំនាក់ទំនងជាមួយនឹងជនជាតិប៊ែលហ្ស៊ិកដែលត្រូវបានដាក់គុកនៅក្នុងប្រទេសអ៊ីរ៉ង់តាំងពីខែកុម្ភៈក៏ដោយ។

អ្នកប្រឆាំងនៃសន្ធិសញ្ញា ភ័យខ្លាចវាអាចធ្វើឱ្យទីក្រុងតេហរ៉ង(Tehran) ពង្រីកកិច្ចខិតខំប្រឹងប្រែងទទួលយកចំណាប់ខ្មាំងរបស់ខ្លួន។

“ការអនុម័តសន្ធិសញ្ញានេះដោយប្រទេសប៊ែលហ្ស៊ិកនឹងកត់សម្គាល់ពីគំរូដ៏គ្រោះថ្នាក់មួយសម្រាប់សហគមន៍អន្តរជាតិ ធ្វើជាសូចនាករច្បាស់លាស់មួយសម្រាប់អ៊ីរ៉ង់ ដែលគោលនយោបាយចាប់ចំណាប់ខ្មាំងដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្លួន គឺជាមធ្យោបាយស្របច្បាប់ និងមានប្រសិទ្ធភាពក្នុងការទទួលបានអ្វីដែលខ្លួនចង់បាន “ប្រធាន ការរួបរួមប្រឆាំងនុយក្លែអ៊ែរអ៊ីរ៉ង (United Against Nuclear Iran) លោក យ៉ូសែប លីបឺមែន (Joseph Lieberman) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «របបនេះមានចេតនាកំណត់គោលដៅជនជាតិលោកខាងលិចអោយទទួលយកចំណាប់ខ្មាំងដែលជាថ្នូរក្នុងការចរចារ ដើម្បីទាញយកសម្បទានពីប្រទេសផ្សេងទៀត»។

លោក លីបឺមែន (Lieberman) អតីតសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ ខូនីទីឃីត(Connecticut) បានអះអាងថា បញ្ហានេះគឺមានឬសគល់ក្នុងការពិតដែលថាលោក អាសាឌី (Assadi) នឹងមិនបញ្ចប់ការកាត់ទោសដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែទំនងជាត្រូវជំនួសដោយការស្វាគមន៍ជា “វីរបុរស”។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here