មេរោគ Maui របស់កូរ៉េខាងជើង កំពុងតែសំដៅទៅរក វិស័យសុខាភិបាលអាមេរិក

0

នៅក្នុងទំនាក់ទំនងរវាងភ្នាក់ងារវ័យឆ្លាត សន្តិសុខសាយប័រអាមេរិក និង ក្រុមប្រឹក្សាយោបល់សន្តិសុខសាយប័រនាពេលថ្មីៗនេះ បានព្រមានពីការប្រើមេរោគ Maui ransomware របស់ហេគឃ័រនៅពីក្រោយការគាំទ្ររដ្ឋាភិបាលកូរ៉េខាងជើង សំដៅទៅលើស្ថាប័នសុខភាពតាំងពីខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរបានកត់សម្គាល់ថា៖ “ហេគឃ័រកូរ៉េខាងជើងប្រើមេរោគ Maui ដើម្បីអ៊ីនគ្រីបម៉ាស៊ីនមេបម្រើសេវាសុខភាព រួមមានសេវាផ្តល់អគ្គិសនី ការកំណត់រោគវិនិច្ឆ័យ រូបភាព (image) និងអ៊ីនធឺណិត”។

បើយោងតាមប្រសាសន៍របស់អ្នកស្រាវជ្រាវសន្តិសុខ Silas Cutler អ្នកបច្ចេកទេសវិភាគមេរោគ៖ “មេរោគនេះ ខ្វះសមត្ថភាពបង្កប់ក្នុងការស្វែងរកមធ្យោបាយបញ្ជូនអ៊ីនគ្រីបឃីទៅកាន់អ្នកវាយប្រហារ”។ ប៉ុន្តែ មេរោគនេះប្រតិបត្តិការដោយបញ្ជាតាមរយៈ command-line interface ទៅរកឯកសារគោលដៅនៅលើម៉ាស៊ីនដែលបានចម្លងមេរោគដើម្បីអ៊ីនគ្រីប។ ក្រៅពីអ៊ីនគ្រីបឯកសារជាមួយនឹង AES 128-bit មេរោគនេះប្រើ RSA ឃីនេះតែមួយគត់ សម្រាប់យុទ្ធនាការនីមួយៗ។

មេរោគនេះត្រូវបានគេមើលឃើញថា មានបំណងវាយប្រហារលើផ្នែកសុខាភិបាល ដើម្បីជម្រិតទារប្រាក់ ជាថ្នូរក្នុងការផ្តល់នូវសេវាឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ។ នេះជាសារ ដែលចង្អុលបង្ហាញពីរបៀប ដែលកូរ៉េខាងជើងប្រើបច្ចេកទេសខុសច្បាប់ ដើម្បីរកប្រាក់ចំណូលចូលជាតិ។ ជាថ្មីម្តងទៀត ប្រទេសកូរ៉េខាងជើងកំពុងតែបង្ហាញពីឆន្ទះក្នុងការវាយប្រហារ ទៅលើស្ថាប័នផ្សេងៗ ជាពិសេសវិស័យសុខាភិបាល ដើម្បីទទួលបានប្រាក់គ្រីបតូ ទៅផ្គត់ផ្គង់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here