ប្រជាជនកាណាដា ជួបបញ្ហាដោយសារ ដាច់អ៊ីនធឺណិត និងគ្មានសេវាទូរសព្ទ

0

រដ្ឋាភិបាលក៏រងផលប៉ះពាល់ ដោយសារបញ្ហាកើតមាននៅក្នុងសហគមន៍ប្រជាជនកាណាដាមិនតិចដែរ។ ក្រុមហ៊ុនបានថ្លែងថា វាកំពុងតែដោះស្រាយបញ្ហានេះយ៉ាងញាប់ដៃ។ “យើងដឹងថា អ៊ីនធឺណិត ចាំបាច់ណាស់ចំពោះអតិថិជនយើង” បើយោងតាមសំដីរបស់ក្រុមហ៊ុន។

វាមិនដឹងពីមូលហេតុដែលនាំឱ្យដាច់ភ្លើងនៅឡើយទេ មិនធ្លាប់មានករណីដាច់ភ្លើងសោះនៅក្នុងរយៈពេល ១៥ខែកន្លងមកនេះ។ វាចាប់ផ្តើមដាច់នៅម៉ោងប្រហែល ៤ៈ៣០ នាទី។ ហើយអ៊ីនធឺណិតចាប់ផ្តើមគាំងស្ទើតែទាំងស្រុង នៅព្រឹកថ្ងៃសុក្រកន្លងទៅនេះ បើយោងតាមអង្គការឃ្លាំមើលអ៊ីនធឺណិត NetBlocks។

ឧបទ្ទវហេតុនៃការដាច់ភ្លើងនេះ បានប៉ះពាល់ដល់នាយកដ្ឋានប៉ាស្ព័រ តុលាការ និងប្រព័ន្ធបង់ប្រាក់ឆ្លងកាត់ (transit)។ មន្ទីរពេទ្យនៅតូរុនតូ ក៏បានទាក់ទងមកក្រុមការងារឱ្យដោះស្រាយបញ្ហានេះដែរ។ នៅទីប្រជុំឯណោះវិញ មានមនុស្សជាច្រើនកកកុញនៅហាងកាហ្វេ និងទីកន្លែងដែលមានសេវាអ៊ីនធឺណិតវាយហ្វាយ។ អតិថិជនហាងកាហ្វេស្តាបាក់ (Starbucks) ម្នាក់បានរៀបរាប់ប្រាប់កាសែតរោទ័រ (Reuters) ថា៖ “មានមនុស្សជាច្រើនមកទីនេះជាមួយនឹងកុំព្យូទ័រយួរដៃដើម្បីធ្វើការ ដោយសារតែគ្មានអ៊ីនធឺណិតនៅផ្ទះពួកគេ”។

កាលពីល្ងាចថ្ងៃសុក្រ អនុប្រធាន Rogers បានប្រាប់ ស៊ីប៊ីស៊ី (CBC) ថា ក្រុមហ៊ុនកំពុងតែរកមូលហេតុនៃការដាច់ភ្លើងនេះ។ នេះជាការដាច់ភ្លើងលើកទី២ហើយ ដែលប៉ះពាល់ដល់ Rogers នៅក្នុងរយៈពេលជាង១ឆ្នាំ។ កាលពីខែមេសា កន្លងទៅនេះ អតិថិជនក៏បានរាយការណ៍ពីបញ្ហានេះ ខណៈពេលដែលពួកគេកំពុងតែទាញយកទិន្នន័យមកប្រើ និងទូរសព្ទ។

LEAVE A REPLY

Please enter your comment!
Please enter your name here