កាលពីថ្ងៃអង្គារ TikTok បានឯកភាពផ្អាកធ្វើបច្ចុប្បន្នភាពគោលនយោបាយឯកជនភាព ដោយសារតែ វាចង់ផ្សាយពាណិជ្ជកម្មទៅកាន់អតិថិជនបាននៅលើផ្លេតហ្វម (platform) វីដេអូបណ្តាញសង្គមបានតាមអំពើចិត្ត ដោយមិនចាំបាច់សុំការអនុញ្ញាត។
បើយោងតាមរបាយការណ៍ TechCrunch បានព្រមានក្រុមហ៊ុន TikTok ពីការប្រឆាំងនឹងច្បាប់ការពារទិន្នន័យ។ “ទិន្នន័យឯកជន ដែលរក្សាទុកនៅក្នុងឧបករណ៍របស់ពួកគេប្រហែលជាមិនត្រូវបានប្រើ តែពួកគេនឹងទទួលបានសារផ្សាយពាណិជ្ជកម្មដោយមិនដឹងខ្លួន”។
មានការព្រមានជាផ្លូវការស្តីពីគោលនយោបាយឯកជនភាព ដោយសង្កេតឃើញថា កាលពីមុន TikTok ត្រូវសុំការអនុញ្ញាតពីអតិថិជនមុននឹងអាចផ្សាយពាណិជ្ជកម្ម ប៉ុន្តែបច្ចុប្បន្ន វាមានបំណងឈប់សុំសិទ្ធិក្នុងការប្រើប្រាស់ប្រូហ្វាល (profile) និងទាញយកទិន្នន័យពីអតិថិជនទៀតហើយ ពោលវាអាចប្រតិបត្តិការបានតាមចិត្ត។
“មានតែការយល់ព្រមរបស់អតិថិជនតែមួយគត់ ដែលអាចបញ្ជាក់ពីមូលដ្ឋានស្របច្បាប់ នៃការរក្សាទុកព័ត៌មាន ឬអាចប្រើព័ត៌មានរបស់ពួកគេបាន” បើយោងតាមសំដីអ្នកឃ្លាំមើល។ ជាងនេះទៀត ការប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាត តែស្របច្បាប់នោះ អាចជាបញ្ហាចម្រូងចម្រាស់ ជាមួយនឹងក្របខណ្ឌបទប្បញ្ញត្តិបច្ចុប្បន្ន ដែលទាក់ទងនឹងទិន្នន័យដែលរក្សាទុកនៅក្នុងឧបករណ៍អ្នកប្រើប្រាស់ ហើយនឹងមានបញ្ហានៅក្នុងលក្ខខណ្ឌនៃការផាកពិន័យ។
មានអន្តរាគមន៍ថ្មីៗ បន្ទាប់ពី TikTok បានទាញយកទិន្នន័យ និងមានការព្រួយបារម្ភពីការប្រើប្រាស់ទិន្នន័យរបស់អតិថិជននៅអាមេរិកដោយវិស្វករនៅចិន នេះជាការណ៍ដែលជម្រុញឱ្យក្រុមហ៊ុនត្រូវតែពង្រឹងនូវការការពារបន្ថែម។
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា