ស្ថាប័នភាគច្រើន តែងតែគិតថា បន្ទាប់ពីដាក់បញ្ចូល firewall ទៅក្នុងប្រព័ន្ធរបស់ខ្លួនរួចហើយនោះ មានន័យថាមានសុវត្ថិភាព ហើយភ្លេចខ្លួនមិនបានតាមដានថាតើវាអាចការពារប្រព័ន្ធបានឬអត់នោះទេ។ ជៀសជាងគ្រាន់តែពឹងទៅលើ firewalls សូមអ្នកគិតពីហានិភ័យសាយប័រ ផង ជាពិសេសអ្នកប្រតិបត្តិត្រូវតែដឹងឱ្យច្បាស់ពីសមត្ថភាព firewall ដែលខ្លួនកំពុងតែប្រើដើម្បីការពារឱ្យចំគោលដៅរបស់ស្ថាប័នខ្លួន។
ចំណុចគន្លឹះដែលអ្នកគួរយល់ដឹងពី firewalls ៖
១. ដើម្បីប្រើសេវា firewalls ឱ្យត្រឹមត្រូវ ក្រុមការងារត្រូវដឹងពីមូលដ្ឋានដែល firewall ដំណើរការ។ មានន័យថាត្រូវដឹងថាតើវាអាចធ្វើអ្វីបាន និងមិនអាចធ្វើអ្វីបាន។
២. ក្រុមការងារត្រូវដឹងពីសត្រូវរបស់អ្នក ដើម្បីដឹងពីរបៀបការពារខ្លួន។ ត្រូវដឹងពីទិដ្ឋភាពនៃការវាយប្រហារសាយប័រ ដោយសារតែពួកគេតែងតែអភិវឌ្ឍខ្លួនជាប់ជានិច្ច។
៣. តើ firewall ជំនាន់ថ្មីអាចអ៊ីនគ្រីប និង ឌីគ្រីបទិន្នន័យអ្នកបានទេ? ដើម្បីរក្សាសុវត្ថិភាពការងារ firewall របស់អ្នកត្រូវតែអាចឌី-អ៊ីនគ្រីបទិន្នន័យ មើលឃើញពីសកម្មភាពមិនប្រក្រតីផ្សេងៗ និងអាច អ៊ីនគ្រីបទិន្នន័យឡើងវិញបានតាមស្តង់ដារ។
៤. តើមាន IP addresses ប៉ុន្មានដែល firewall របស់អ្នកអាចប្លក់បាន? ការអ៊ីនគ្រីបទិន្នន័យអាចត្រូវការពេលច្រើន ដូច្នេះក្នុងករណីដែលឌី-អ៊ីនគ្រីបមិនអាចធ្វើការទាន់ពេល នោះ firewall អាចដើរតួជាអ្នកប្លក់ផ្លូវជំនួសវិញ។
៥. គួរតែមានការបណ្តុះបណ្តាលស្តីពី Firewall ដើម្បីឱ្យបុគ្គលិកយល់ដឹងជុំវិញដំណោះស្រាយសាយប័រ ដូចជាការប្រើប្រាស់ firewall ជាដើម។
Firewalls មិនមែនជាគ្រូវេទមន្ត ដែលគ្មាននរណាមិនអាចធ្វើអ្វីបាននោះទេ។ បើអញ្ជឹងមែន ក៏គ្មានករណីហេគកើតមានដែរ។ Firewalls មានមុខងារការពារមែន ប៉ុន្តែអ្នកប្រើត្រូវដឹងពីសមត្ថភាពរបស់វា វិធីសាស្រ្ត និងការអនុវត្តរបស់ក្រុមហ៊ុន។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា