មេរោគ​Android malware ដែលមាននៅលើ Google Play មានអ្នកប្រើប្រាស់ដោនឡូតជាង 3 លានដង

0

សម្រាប់មេរោគ​Android malware ថ្មីត្រូវគេរកឃើញនៅលើ Google Play Store ដែលមានអ្នកប្រើប្រាស់ធ្វើការដោនឡូតច្រើនជាង 3,000,000 ដង។ មេរោគ malware នេះមានឈ្មោះហៅថា ‘Autolycos’ ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវ Maxime Ingrao របស់ក្រុមហ៊ុន Evina ។

សរុបមក វាមានកម្មវិធីចំនួន 8 តែយ៉ាងហោចណាស់មានកម្មវិធី 2 ដែលមានឈ្មោះហៅថា ‘Funny Camera’ មានអ្នកប្រើប្រាស់ដោនឡូតដល់ទៅ 500,000​ដង និងកម្មវិធី ‘Razer Keyboard & Theme’ ដែលមានអ្នកដោនឡូតដល់ទៅ 50,000 ដងនៅតែមានវត្តមាននៅលើ Play Store ។

កម្មវិធីចំនួន 6 ទៀតដែលត្រូវបានលុបចេញពី Google Play Store មាន៖
⦁ Vlog Star Video Editor (com.vlog.star.video.editor) – 1 លានដោនឡូត
⦁ Creative 3D Launcher (app.launcher.creative3d) – 1 លានដោនឡូត
⦁ Wow Beauty Camera (com.wowbeauty.camera) – 100,000 ដោនឡូត
⦁ Gif Emoji Keyboard (com.gif.emoji.keyboard) – 100,000 ដោនឡូត
⦁ Freeglow Camera 1.0.0 (com.glow.camera.open) – 5,000 ដោនឡូត
⦁ Coco Camera v1.1 (com.toomore.cool.camera) –1,000 ដោនឡូត

អ្នកស្រាវជ្រាវបានប្រាប់ទៅកាន់ BleepingComputer ថា គេបានរកឃើញនូវកម្មវិធី Apps ទាំងនេះនៅក្នុងខែមិថុនា ឆ្នាំ 2021 ហើយបានរាយការណ៍ទៅកាន់ក្រុមហ៊ុន Google ផងដែរ។ ទោះបីជាក្រុមហ៊ុននេះបានទទួលនូវការរាយការណ៍នេះក៏ដោយ ក្រុមហ៊ុននេះចំណាយពេល 6 ខែដើម្បីលុបកម្មវិធី Apps ចំនួន 6 នេះចេញពី Play Store ខណៈពេលដែលកម្មវិធី 2 ទៀតគឺនៅមានវត្តមាននៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here