កាលពីថ្ងៃអង្គារ សីតុណ្ហភាពឡើងខ្ពស់បានបណ្តាលឱ្យ Google និង Oracle រងផលប៉ះពាល់ ដាច់ចរន្តអគ្គិសនី នៅពេលប្រព័ន្ធបញ្ចុះកម្តៅមិនដំណើរការនៅមជ្ឈមណ្ឌលទិន្នន័យទីក្រុងឡុងដុង។
Oracle ជាក្រុមហ៊ុនធំ នៅអាមេរិក និងអាជីវកម្មបច្ចេកវិទ្យា ត្រូវបានរាយការណ៍ថា ជួបបញ្ហាក្តៅខ្លាំងហួស មុនម៉ោង ១៦ៈ០០ BST។ “សីតុណ្ហភាពឡើងខ្លាំងនៅអង់គ្លេសខាងត្បូង (ទីក្រុងឡុងដុង) មានម៉ាស៊ីនត្រជាក់ ២ខូច នៅក្នុងមណ្ឌលទិន្នន័យ នៅពេលដំណើរការលើសកម្លាំង ។ ជាមូលហេតុធ្វើឱ្យប្រព័ន្ធខ្លះត្រូវបិទចោល ដោយសារសីតុណ្ហភាពនៅក្នុងមណ្ឌលទិន្នន័យឡើងក្តៅខ្លាំងពេក” បើយោងតាមការបង្ហោះនៅក្នុងគេហទំព័រក្រុមហ៊ុន។
ក្រុមហ៊ុនបានដោះស្រាយបញ្ហាភ្លាមៗនៅថ្ងៃពុធ ម៉ោង ១០ៈ០០ BST។ ជាដំណោះស្រាយ ក្រុមហ៊ុន Google Cloud បានឱ្យអាជីវកម្មផ្សេងធ្វើការនៅលើកុំព្យូទ័ររបស់ក្រុមហ៊ុន។ ដោយសារតែកាដំណើរការទិន្នន័យមានសារៈសំខាន់ណាស់ចំពោះអតិថិជន ដូច្នេះមណ្ឌលទិន្នន័យត្រូវបានតំឡើង back-up រួមជាមួយនឹងម៉ាស៊ីនបញ្ចុះកម្តៅ។
កាលពីថ្ងៃចន្ទ អ្នកជំនាញ BBC បានថ្លែងថា មណ្ឌលទិន្នន័យទំនើបរបស់ Google ជួបបញ្ហា មិនអាចដំណើរការទិន្នន័យបាន វាជាហេតុការណ៍មួយគួរឱ្យភ្ញាក់ផ្អើលណាស់។ លោក Paul Hone បានបន្ថែមថា ខណៈដែលមណ្ឌលទិន្នន័យត្រូវបានដំឡើងជាមួយនឹងភាពធន់នឹងកម្តៅ នេះ ជាចំណុចដែលត្រូវពិចារណានៅមណ្ឌលប្រតិបត្តិការទិន្នន័យ។ នៅទីបំផុត ក្រុមហ៊ុនក៏បានឆ្លងផុតហានិភ័យនេះកាលពីថ្ងៃអង្គារ។
ប៉ុន្តែ ការបន្ថែម ម៉ាស៊ីនត្រជាក់មានន័យថាជាការបន្ថែមនូវការប្រើប្រាស់អគ្គិសនី ដែលជាមួលហេតុនៃការបង្កើនកាបូបទៅក្នុងបរិយាកាស។ អ្នកវិទ្យាសាស្រ្តអាកាសធាតុបានព្រមានថា ថ្ងៃក្តៅខ្លាំងនឹងនាំឱ្យមានបញ្ហាកាន់តែច្រើន ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងតែរកវិធីសាស្រ្តដោះស្រាយបញ្ហាម៉ាស៊ីនបញ្ចុះកម្តៅ និងប្រព័ន្ធកុំព្យូទ័រដែលធ្វើឱ្យបរិស្ថានស្អាត ដោយអតិថិជនប្រើចរន្តអគ្គិសនីតិច និងបញ្ចេញកម្តៅតិច៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា