ហេគឃ័រលក់ទិន្នន័យគណនីអ្នកប្រើប្រាស់ Twitter ចំនួន 5.4 លាននាក់នៅក្នុងតម្លៃ ៣ ម៉ឺនដុល្លារ

0

ក្រុមហ៊ុនបណ្តាញសង្គម Twitter ទើបតែរងនូវការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំបន្ទាប់ពីហេគឃ័របានប្រើប្រាស់នូវចន្លោះប្រហោងដែលមាននៅលើបណ្តាញសង្គមនេះដើម្បីលួចយកនូវប្រព័ន្ធ database មួយដែលមានលេខទូរស័ព្ទ និងអ៊ីម៉ែលរបស់អ្នកប្រើប្រាស់ចំនួន 5.4 លាននាក់ និងដាក់លក់នៅក្នុងតម្លៃ $30,000 ។

កាលពីម្សិលមិញនេះ ហេគឃ័រម្នាក់ដែលមានឈ្មោះហៅថា  ‘devil’  និយាយថា ទិន្ន័យដែលលួចបាននេះគឺជាប្រព័ន្ធ database ដែលមានផ្ទុកនូវគណនីប្រភេទផ្សេងគ្នាដែលមានជនល្បីល្បាញ ក្រុមហ៊ុន និងអ្នកប្រើប្រាស់ទូទៅ។ នៅក្នុងវេទិកាដែលបង្ហោះទិន្នន័យលក់របស់  Twitter និយាយថា នៅថ្ងៃនេះ ខ្ញុំបង្ហាញអ្នកនូវទិន្នន័យដែលប្រមូលបានពីអ្នកប្រើប្រាស់ជាច្រើនតាមរយៈចន្លោះប្រហោងនៅលើ Twitter ។ ទិន្នន័យសរុបមានចំនួន 5485636  ។

នៅក្នុងរបាយការណ៍មួយចេញពី Restore Privacy បញ្ជាក់ថា ចន្លោះប្រហោងនេះត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៣ ខែមករានេះ។ ចន្លោះប្រហោងនេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវ ‘zhirinovskiy’ ដែលទម្លាយថា ចន្លោះប្រហោងនេះអនុញ្ញាតអោយហេគឃ័រទទួលបាននូវ twitter ID  នៅពេលដែលអ្នកប្រើប្រាស់បញ្ចូននូវលេខទូរស័ព្ទ និងអ៊ីម៉ែលរបស់ពួកគេ។ អ្នកប្រើប្រាស់ Twitter គួរតែធ្វើការផ្លាស់ប្តូរទៅលើលេខសម្ងាត់Login ជាបន្ទាន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here