ការអាប់ដេតនៅក្នុង Windows 11 KB5015882 អាចជួសជុលទៅលើបញ្ហានៃការគាំងរបស់ File Explorer

0

ក្រុមហ៊ុន Microsoft ទើបតែធ្វើការអាប់ដេតនូវ KB5015882 Preview cumulative នៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 ដែលមានការជួសជុលទៅលើបញ្ហាចំនួន ២០ ដែលនៅក្នុងនោះក៏មានការបន្ថែមនូវ Focus Assist  និងការupgrade ទៅលើមុខងារជាច្រើននៅក្នុងប្រព័ន្ធប្រតិបត្តិការផងដែរ។ Windows 11 cumulative update នេះគឺជាផ្នែកមួយនៃ July 2022 monthly “C” update របស់ក្រុមហ៊ុន Microsoft ។

សម្រាប់អ្នកប្រើប្រាស់នៅលើ Windows  អាចតម្លើងនូវការអាប់ដេតនេះបានតាមរយៈការចូលទៅក្នុង Settings ចុចនៅលើ Windows Update និងរើសយកនូវ  ‘Check for Updates’ ។ បន្ទាប់មកអ្នកគ្រាន់តែចុចនៅលើប៊ូតុង  download and install  នោះ  Windows 11 នឹងចាប់ផ្តើមដំណើរការនូវការអាប់ដេតនេះ។

បន្ទាប់ពីការអាប់ដេតនូវ KB5015882 នេះ លេខនៃ ​versionរបស់ Windows 11 នេះគឺ 22000.832 ។ អ្នកប្រើប្រាស់នូវ​Windows 11  អាចធ្វើការដោនឡូត និងតម្លើងបាននូវការអាប់ដេត KB5015882 នេះចេញពី Microsoft Update Catalog ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here