កាលពីថ្ងៃព្រហស្បតិ៍នេះ Google បានប្រកាសពីការដាក់បញ្ចូលការតាមដាន (backtracking) ត្រលប់មកវិញ បន្ទាប់ពីខ្លួនបានលុបការអនុញ្ញាតចេញពីក្នុងបញ្ជីនៃកម្មវិធី (app permission list) ពី Google Play Store នៅក្នុង Android ទាំងនៅលើកម្មវិធីទូរសព្ទ និងគេហទំព័រ។
អ្នកអភិវឌ្ឍ អែនឌ្រ័យ (Android) បានផ្សាយនៅលើធ្វីត (tweets) ថា ឯកជនភាព និងតម្លាភាព គឺជាតម្លៃមូលដ្ឋាននៅក្នុង អែនឌ្រ័យ “យើងលឺពីអ្នកប្រើថា ការសុំការអនុញ្ញាតនៅក្នុង Google Play មានអត្ថប្រយោជន៍ណាស់ ដូច្នេះ យើងក៏សម្រេចចិត្តដាក់បញ្ចូលវាមកវិញ។ ការសុំការអនុញ្ញាតនេះនឹងត្រូវបានបញ្ចូលនៅពេលឆាប់ៗនេះ”។ លើសពីនេះទៀត ដើម្បីបង្ហាញទិន្នន័យថ្មីដែលមានសុវត្ថិភាព ដូចជា ការប្រមូលទិន្នន័យសង្ខេប ដំណើរការ និងប្រើប្រាស់ប្រកបដោយសុវត្ថិភាពនោះ Google ក៏មានគម្រោងលើកឡើងស្តីពីតម្រូវការសុំការអនុញ្ញាត (permission) ពីកម្មវិធី ដើម្បីទទួលបានព័ត៌មានពីការប្រើប្រាស់ទិន្នន័យ។
ក្រុមហ៊ុនយក្សមួយនេះ បានអនុវត្តការអនុញ្ញាត លើទិន្នន័យថ្មី កាលពីសប្តាហ៍មុន នៅថ្ងៃទី២០ កក្កដា ២០២២ ដែលទៀមទារឱ្យអ្នកអភិវឌ្ឍផ្តល់ព័ត៌មានពី “របៀបប្រមូល និងផ្តល់ទិន្នន័យអ្នកប្រើទៅកម្មវិធីដែលពួកគេនឹងបោះផ្សាយនៅលើ Google Play”។ ប៉ុន្តែ ការពិនិត្យរហ័សនេះបានបង្ហាញថា កម្មវិធីដូចជា Tor Bowser, Discord, Kindle, Alexa, Amazon Music, និង Amazon Photos អត់បានបញ្ចូលទិន្នន័យសុវត្ថិភាពទេ។ ប្រព័ន្ធថ្មី មានបញ្ហាត្រង់ថា វាពឹងលើអ្នកអភិវឌ្ឍ ជាអ្នកប្រកាសពីភាពត្រឹមត្រូវតែម្នាក់គត់ ដែលជាហេតុនាំឱ្យមានការភាន់ច្រលំ ឬខុស។ ទោះបីជា អ្នកអភិវឌ្ឍ ជាអ្នកផ្តល់នូវការអនុញ្ញាត (apps permission list) ក៏ដោយនោះ។
ទោះបីជាយ៉ាងណា Google បានសរសេរនៅក្នុងឯកសារថា វានឹងដាក់ចេញនូវការអនុវត្តដ៏សមស្របមួយ ប្រសិនបើ កើតមានភាពខុសគ្នារវាងកម្មវិធី និងការប្រកាសរបស់វា។
ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា