ការបោកបញ្ឆោត LinkedIn phishing មានគោលដៅទៅលើបុគ្គលិកដែលគ្រប់គ្រងទៅលើគណនី Facebook Ad

0

យុទ្ធនាការ phishing ថ្មីដែលមានកូដឈ្មោះហៅថា ‘Ducktail’ មានគោលដៅវាយប្រហារទៅលើអ្នកជំនាញជាច្រើននៅលើ LinkedIn ដែលគ្រប់គ្រងទៅលើគណនី Facebook business accounts សម្រាប់ធ្វើការផ្សព្វផ្សាយទៅលើក្រុមហ៊ុនជាច្រើន។ ប្រតិបត្តិករចែកចាយយុទ្ធនាការ Ducktail នេះកំណត់គោលដៅ និងជ្រើសរើសជនរងគ្រោះតាមការកំណត់ដោយប្រុងប្រយ័ត្ន ហើយពួកគេព្យាយាមក្នុងការស្វែងរកនូវជនរងគ្រោះដែលមានសិទ្ធិគ្រប់គ្រងទៅលើ social media accounts។

យុទ្ធនាការនេះត្រូវរកឃើញដោយក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន WithSecure ដែលធ្វើការតាមដាន និងជឿជាក់ថា ក្រុមនេះគឺជាហេគឃ័ររបស់ប្រទេសវៀតណាមដែលមានសកម្មភាពចាប់ពីឆ្នាំ ២០២១ ។ នេះមានន័យថា យុទ្ធនាការ Ducktail នេះគឺមានសកម្មភាពជាង ១ ឆ្នាំហើយ។

ក្រុមហេគឃ័រនេះមានគោលដៅក្នុងការហេគទៅលើបុគ្គលិកជាច្រើននៅលើ LinkedIn ដែលអាចគ្រប់គ្រងទៅលើគណនី Facebook business account ។ ភាគច្រើនតួនាទីរបស់ពួកគេគឺជា “digital media” និង “digital marketing” ។ ក្រុមហេគឃ័រនេះប្រើប្រាស់នូវ social engineering និងបោកបញ្ឆោតអោយជនរងគ្រោះធ្វើការដោនឡូតនូវ file ដែលទាញចេញពីសេវាកម្ម cloud hosting ស្របច្បាប់ដូចជា Dropbox ឬ iCloud ៕

LEAVE A REPLY

Please enter your comment!
Please enter your name here