ក្រុមហ៊ុន Microsoft បានចេញដោះស្រាយយ៉ាងបន្ទាន់ពី Start Menu របស់ Windows 11 មានបញ្ហា

0

ក្រុមហ៊ុន Microsoft បានដោះស្រាយបញ្ហាដែលបណ្តាលឱ្យ Start Men នៅលើ Windows 11 មួយចំនួនដំណើរការខុសប្រក្រតី បន្ទាប់ពីដំឡើងការអាប់ដេតថ្មីៗ។

បញ្ហានេះប៉ះពាល់តែឧបករណ៍ដែលដំណើរការលើ Windows 11 កំណែ 21H2 ប៉ុណោះបន្ទាប់ពី Redmond បានទទួលរបាយការណ៍ពីអតិថិជនអំពីបញ្ហារបស់ Start Menu ដែលប៉ះពាល់ដល់ប្រព័ន្ធមួយចំនួន។

ក្រុមហ៊ុន Microsoft បានដោះស្រាយបញ្ហានេះដោយប្រើ Known Issue Rollback (KIR) របស់ Windows ដែលជួយជួសជុលចំណុចមិនមានសុវត្ថិភាពរបស់ Windows ដែលផ្តល់តាមរយៈ Windows Update ។ បន្ទាប់ពីបានបញ្ចេញ KIR ការជួសជុលទាំងអស់ត្រូវបានសំរេចក្នុងរយៈពេលមួយថ្ងៃ។

Microsoft ក៏បានប្រាប់ដល់អតិថិជនថាម៉ាស៊ីនព្រីនឯកសារដែលភ្ជាប់តាមរយះ USB អាចនឹងបញ្ហាបន្ទាប់ពីដំឡើងកំណែ Windows ដែលបានចេញផ្សាយពីថ្ងៃទី 28 ខែមិថុនា ។

ប្រភព ថ្ងៃទី២៦ ខែ០៧ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here