រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបន្ថែមប្រាក់រង្វាន់របស់ខ្លួនសម្រាប់ការផ្តល់ព័ត៌មានអំពីពួកហេកឃ័រ កូរ៉េខាងជើងរហូតដល់ 10 លានដុល្លារ ដែលកាលពីខែមីនា ឆ្នាំ 2022 មានការផ្តល់ជូនចំនួនតែ 5 លានដុល្លារ។
ក្រសួងការបរទេសបានប្រកាសថា “ប្រសិនបើអ្នកមានព័ត៌មានអំពីបុគ្គលណាម្នាក់ដែលពាក់ព័ន្ធជាមួយក្រុមហេកឃ័រ របស់រដ្ឋាភិបាលកូរ៉េខាងជើង (ដូចជា Andariel, APT38, Bluenoroff, Guardians of Peace, Kimsuky ឬ Lazarus Group) និងអ្នកដែលពាក់ព័ន្ធផ្សេង អាចមានសិទ្ធិទទួលបានរង្វាន់នេះ។
ដោយថ្មីៗនេះ ពួកហេកឃ័រគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើងបានលួចរូបិយប័ណ្ណគ្រីបតូ ចំនួនធំបំផុតរបស់ពិភពលោកតម្លៃ $618 លានដុល្លារពី Developer វៀតណាម Sky Mavis។ ពួកគេក៏ត្រូវបានចោតប្រកាន់អំពីការលួចប្រាក់ចំនួន 281 លានដុល្លារពីការផ្លាស់ប្តូររូបិយប័ណ្ណ KuCoin ដែលមានទីស្នាក់ការនៅសិង្ហបុរីក្នុងឆ្នាំ 2020 ។
របាយការណ៍ឆ្នាំ 2019 ពីអង្គការសហប្រជាជាតិបានអះអាងថា ទីក្រុងព្យុងយ៉ាងបានប្រមូលប្រាក់ចំនួន 2 ពាន់លានដុល្លារពីធនាគារដែលជាគោលដៅ និងបានប្តូររូបិយប័ណ្ណគ្រីបតូក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រួមទាំងការលួចប្រាក់ចំនួន 81 លានដុល្លារពីធនាគារបង់ក្លាដែសផងដែរ។
ប្រភព ថ្ងៃទី ២៧ ខែ០៧ ឆ្នាំ២០២២