ឧក្រិដ្ឋជនប្រើ Malware Bots របស់កម្មវិធីផ្ញើសារដើម្បីលួចទិន្នន័យ

0

របាយការណ៍មួយបាននិយាយនៅសប្តាហ៍នេះថា ឧក្រិដ្ឋជនកំពុងប្រើប្រាស់ Bots មេរោគដើម្បីលួចព័ត៌មានពីជនរងគ្រោះតាមរយៈកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram និង Discord ។

ក្រុមហ៊ុនសន្តិសុខ Intel 471 បាននិយាយថាមេរោគ bot បានលួចព័ត៌មានសម្ងាត់ រួមទាំងការចូលម៉ាស៊ីនរបស់ភ្ញៀវ បណ្តាញឯកជននិម្មិត (VPN) ព័ត៌មានកាតបង់ប្រាក់ កាបូបលុយគ្រីបតូ ទិន្នន័យប្រព័ន្ធប្រតិបត្តិការ ពាក្យសម្ងាត់ និង​ Serial Key របស់ Microsoft Windows ។ ពួកគេក៏អាចលួចsession cookies​ បានផងដែរ នឹងផ្ញើទិន្នន័យចេញតាមរយៈ bot​ របស់កម្មវិធីផ្ញើសារ ។

ក្រុមហ៊ុនបានរកឃើញឧក្រិដ្ឋជនដែលប្រើប្រាស់ប្រើមុខងារ bot អាចអនុញ្ញាតឱ្យកម្មវិធីផ្ញើសារចេញដោយស្វ័យប្រវត្តិពីកុំព្យូទ័រ។ ក្រុមហ៊ុនក៏បាននិយាយថា bots មួយចំនួនប្រើប្រាស់បណ្តាញ Telegram ដើម្បីលួចលេខសម្ងាត់ (OTP) tokens និងលេខកូដផ្ទៀងផ្ទាត់ SMS ផងដែរ។

ប្រភព ថ្ងៃទី០២ ខែ០៨​ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here