ក្រុមចែកចាយមេរោគ ALPHV ransomware ឬ BlackCat អះអាងទទួលខុសត្រូវទៅលើការវាយប្រហារសាយប័រមួយទៅលើក្រុមហ៊ុន Creos Luxembourg S.A កាលពីសប្តាហ៍មុននេះដែលក្រុមហ៊ុននេះគឺជាប្រតិបត្តិករបណ្តាញបំពង់បង្ហូរឧស្ម័នធម្មជាតិ និងបណ្តាញអគ្គិសនីនៅក្នុងប្រទេសអ៊ឺរ៉ុបកណ្តាល។
លោក Encevo ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Creos នេះប្រកាសនៅថ្ងៃទី 25 ខែកក្កដានេះថា ក្រុមហ៊ុនបានរងនូវការវាយប្រហារសាយប័រមួយកាលពីសប្តាហ៍មុននេះចន្លោះពីថ្ងៃទី ២២ និង២៣ ខែកក្កដានេះ។ ខណៈពេលដែលការវាយប្រហារសាយប័រនេះបានបណ្តាលអោយមានការប៉ះពាល់ទៅលើ portals មួយចំនួនរបស់អ្នកប្រើប្រាស់នៅក្នុងក្រុមហ៊ុនCreos វាមិនមានការបង្ករនូវផលប៉ះពាល់ទៅលើសេវាកម្មរបស់ខ្លួននោះទេ។
នៅថ្ងៃទី ២៨ ខែកក្កដានេះ ក្រុមហ៊ុននេះក៏បង្ហោះនូវការអាប់ដេតមួយអំពីការវាយប្រហារសាយប័រនេះ ហើយក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេតផងដែរ។ ក្រុមហេគឃ័របានចូលទៅទាញយកនូវទិន្នន័យមួយចំនួនធំចេញពីប្រព័ន្ធរបស់ក្រុមហ៊ុននេះ។ សម្រាប់ពេលនេះ អតិថិជនទាំងអស់គួរតែធ្វើការ Reset នូវលេខសម្ងាត់ទៅលើគណនីអនឡាញរបស់ពួកគេផងដែរ៕