ក្រុមហ៊ុន Facebook រកឃើញនូវមេរោគ Android malware ថ្មីដែលប្រើប្រាស់ដោយក្រុមហេគឃ័រ APT

0

ក្រុមហ៊ុន Meta (Facebook) ទើបតែបញ្ចេញនូវរបាយការណ៍នៃការគំរាមកំហែងសម្រាប់ត្រីមាសទី 2 ឆ្នាំ 2022 នេះ ហើយក្រុមហ៊ុននេះក៏និយាយអំពីយុទ្ធនាការចែកចាយមេរោគរបស់ក្រុមហេគឃ័រធំៗចំនួន 2 ដែលគេស្គាល់ឈ្មោះហៅថា ‘Bitter APT’ និង APT36 ដែលកំពុងតែចែកចាយ Android malware ថ្មី។

សម្រាប់ប្រតិបត្តិការចារកម្មតាមបណ្តាញសង្គម social media platforms នេះគឺមានការប្រើប្រាស់នូវ Facebook ដើម្បីធ្វើការប្រមូលនូវព័ត៌មានសម្ងាត់ និងជនរងគ្រោះដើម្បីអោយពួកគេដោនឡូតនូវមេរោគ malware ។ សម្រាប់ក្រុមហេគឃ័រ APT36 និង Bitter APT គឺមានយុទ្ធនាការប្រតិបត្តិការនៅលើអ៊ីនធឺណិតចាប់តាំងពីដើមឆ្នាំនេះ ប៉ុន្តែសម្រាប់របាយការណ៍របស់Facebook គឺបង្ហាញអំពីសកម្មភាពនាពេលថ្មីៗនេះប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័រ APT36 គឺមានទំនាក់ទំនងជាមួយនឹងរដ្ឋនៃប្រទេសប៉ាគីស្ថាន ហើយក្រុមហេគឃ័រនេះក៏មានគោលដៅវាយប្រហារទៅលើរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាតាមរយៈការប្រើប្រាស់នូវ MFA-bypassing tools ផងដែរ។ សម្រាប់ក្រុមហេគឃ័រ Bitter APT ត្រូវគេរកឃើញនៅក្នុងខែឧសភា ឆ្នាំ 2022 ដែលមានគោលដៅវាយប្រហារទៅលើរដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here