ថ្មីៗនេះ DuckDuckGo ប្រកាសថា ពួកគេពេលនេះបានប្លុកចោលនូវគ្រប់ third-party Microsoft tracking scripts ទាំងអស់នៅក្នុង privacy browser របស់ពួកគេ។ ការផ្លាស់ប្តូរនេះបន្ទាប់ពីក្រុមហ៊ុននេះប្រឈមមុខទៅនឹងការរិះគន់ជាច្រើននៅក្នុងខែឧសភាសម្រាប់ការមិនបិទនូវ third-party Microsoft trackers នៅក្នុងDuckDuckGo browser ដោយសារតែកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំងពីរនេះ។
វាគឺមានភាពផ្ទុយស្រឡះពីការពណ៌នាពីមុនរបស់ DuckDuckGo browser ។ នៅក្នុងការពន្យល់ចេញពី DuckDuckGo Privacy Browser នៅលើ Apple App Store អោយដឹងថា “Tracker Radar ជាធម្មតាបិទទៅលើ third-party trackers នៅក្នុង DuckDuckGo ។ សម្រាប់ trackers ទាំងនេះអាចធ្វើការប្រមូលទិន្នន័យ និងលួចទិន្ននយរបស់អ្នកបាន។”
ជាការពិតណាស់ Microsoft trackers ត្រូវបានអនុញ្ញាតអោយប្រើប្រាស់នោះគឺរកឃើញដោយក្រុមអ្នកស្រាវជ្រាវសុវត្ថិភាព Zach Edwards ។ សម្រាប់ DuckDuckGo browser បិទនូវ Google និង Facebook trackers ហើយពេលនេះក៏បិទនូវ Microsoft’s trackers នៅលើ Linkedin និង Bing domains ផងដែរ៕