អាមេរិក ដាក់ទណ្ឌកម្មលើ Mixer Tornado Cash ពីបទលាងលុយកខ្វក់

0

កាលពីថ្ងៃច័ន្ទ រតនាគារអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងសេវាប្រាក់ crypto Tornado Cash ដែលប្រើដោយក្រុមហេគឃ័ររដ្ឋាភិបាលកូរ៉េខាងជើង Lazarus ពីបទហេគ profile អ្នកធំៗ, លាងលុយកខ្វក់ និងដកប្រាក់ខុសច្បាប់។

Tornado Cash អនុញ្ញាតឱ្យអ្នកប្រើផ្ទេរប្រាក់ cryptocurrency ពីគណនីមិនច្បាស់លាស់ ទៅកាន់គណនីគោលដៅ ហើយត្រូវបានប្រើដើម្បីលាងលុយកខ្វក់ជាង ៧,៦លានដុល្លារ តាំងពីឆ្នាំ២០១៩ បើយោងតាមសំដីរបស់រតនាគារ។

ការលាយ Crypto ចម្រុះ ស្រដៀងទៅនឹងការច្របូកប្រាក់ឌីជីថលសម្ងាត់ គឺជាការលាយបញ្ចូលរវាងបរិមាណនៃប្រាក់ cryptocurrency នៅក្នុងបណ្តុំឯកជន មុនពេលផ្ទេរប្រាក់ចេញទៅកាន់អ្នកទទួល។ នេះជាវិធីសាស្រ្តមួយដែលបង្ហាញពីប្រតិបត្តិការមិនបង្ហាញម្ចាស់ និងពិបាកនឹងតាមដាន។

ទោះបីជា មានការធានាជាសាធារណៈយ៉ាងណាក៏ដោយ ក៏ Tornado Cash មិនអាចបញ្ឈប់ការលាងលុយកខ្វក់ ពីក្រុមឧក្រឹដ្ឋកម្មសាយប័រ ដែលជាមូលដ្ឋាន និងគ្មានមូលដ្ឋានក្នុងការបង្ហាញពីគ្រោះថ្នាក់របស់វា បើយោងតាម Brian E.Nelson ជើងក្រោមនៃលេខារតនាគារភាវរកម្ម និងបញ្ញាហិរញ្ញវត្ថុ។

នាពេលថ្មីៗនេះ ក្រុមហេគឃ័ររដ្ឋាភិបាលកូរ៉េខាងជើង Lazarus (aka Hidden Cobra) បានឈោងចាប់ crypto ចម្រុះកណ្តាល ដើម្បីដំណើរការពីទីតាំងលួចសំខាន់ៗ (string of major hacks) ឆ្ពោះទៅសេវារូបិយប័ណ្ណនិម្មិត (virtual currency services) ដូចជា Axie Infinity និង Hamony Horizon Bridge។

រតនាគារបានលើកឡើងថា Tornado Cash បានលាងលុយកខ្វក់ជាង ៤៥៥លានដុល្លារ និង ៩៦លានដុល្លារ នៃតម្លៃប្រាក់ cryptocurrency ដែលបានលួច២លើក។ វាជាប់ពាក់ព័ន្ធនឹងការលួចប្រាក់ ៧,៨លានដុល្លារ នៅ Nomad Bridge កាលពីសប្តាហ៍មុន។

ការលួចប្រាក់ ៦២៤លានដុល្លារ ពីបណ្តាញ Ronin bridge របស់ Axie Infinity គឺជាការលួចប្រាក់ cryptocurrency មួយដ៏ច្រើនសន្លឹកសន្ធាប់បំផុត ដែលបានគេដឹង បូកនឹងការលួចចំនួន ១៩០លានដុល្លារ ពី Nomad Bridge លើកទី៥ និងការលួចនៅ Hamony Horizon Bridge លើកទី១១។

ដើម្បីការពារអង្គភាពជាច្រើនរបស់អាមេរិក រតនាគារបានសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើស្ថាប័នចំនួន ៣៨ ដែលមានអាសយដ្ឋាន Ethereum-based addresses holding Ether (ETH) និង កាក់អាមេរិក (USD Coin (USDC))។ ប៉ុន្តែលោក Roman Semenov ដែលជាសហស្ថាបនិកនៅ Tornado Cash បានថ្លែងថា ការដាក់ទណ្ឌកម្មនេះហាក់ដូចជាមានផលប៉ះពាល់ច្រើន។

ប្រភពព័ត៌មាន៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here