កាលពីថ្ងៃសុក្រ អាជ្ញាធរហូឡង់ បានប្រកាសចាប់ខ្លួនអ្នកអភិវឌ្ឍផ្នែកទន់នៅអាំស្ទ័រដាំ ពីបទធ្វើការឱ្យ Tornado Cash ក្រោយពីអាមេរិកដាក់ទណ្ឌកម្មលើសេវាចម្រុះ crypto កណ្តាលមួយនេះ។
បុរសវ័យ ២៩ឆ្នាំ ជាប់ពីបទ “សង្ស័យថាពាក់ព័ន្ធនឹងបទល្មើសលួចលាក់លុយ និងលាងលុយ” តាមរយៈសេវាមួយនេះ បើយោងតាមការស៊ើបអង្កេតព័ត៌មានសារពើពន្ធហូឡង់ (FIOD)។ តាមរយៈ FIOD មិនបានបង្ហាញឈ្មោះវិស្វករ Tornado Cash ម្នាក់នេះទេ តែ The Block ទទួលបានព័ត៌មានពីប្រពន្ធគាត់ បានប្រាប់ថាបុរសនោះមានឈ្មោះ Alexey Pertsev។ “ប្តីខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ទេ”។
នៅសប្តាហ៍នេះ Tornado Cash បានក្លាយជាឧបករណ៍ cryptocurrency ចម្រុះទី២ ដែលរដ្ឋាភិបាលអាមេរិកធ្វើអន្តរាគម បន្ទាប់ពី Blender.io ដែលជួយក្រុមឧក្រឹដ្ឋជនលាងលុយ។ ផ្លេតហ្វមនេះដំណើរការដោយប្រមូលផ្តុំ និងវាយលុកទ្រព្យសម្បត្តិឌីជីថលផ្សេងៗ ពីអាសយដ្ឋានរាប់ពាន់ រួមមាន មូលនិធិខុសច្បាប់ និងស្របច្បាប់ ដើម្បីលាក់បាំងប្រភពនៃទ្រព្យខុសច្បាប់។
សកម្មភាពនេះ ក៏រួមមានកូរ៉េខាងជើង ដែលពឹងផ្អែកលើការវាយប្រហារតាមអ៊ីនធឺណិត ដើម្បីលួចមូលនិធិនិម្មិត និងគេចវេសពីទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ដូច្នេះ វិធានការរបស់អាមេរិក ជាការឆ្លើយតបមួយនឹងកូរ៉េខាងជើង។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា