នៅសប្តាហ៍នេះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Meta និយាយថា វានឹងចាប់ធ្វើតេស្ត end-to-end encryption (E2EE) នៅលើផ្លេតហ្វមផ្ញើសារ Messenger របស់ខ្លួន ដោយជ្រើសរើសអ្នកប្រើ កំណត់ជា default option ខណៈពេលដែលក្រុមហ៊ុនកំពុងតែបន្ថែមស្រទាប់សុវត្ថិភាពលើសេវាជជែកកំសាន្តផ្សេងៗរបស់ខ្លួន។
Saru Su ប្រធានផ្នែកគ្រប់គ្រងផលិតផល Messenger Trust បានថ្លែងថា៖ “ប្រសិនបើ អ្នកនៅក្នុងក្រុមសាកល្បងនោះ មួយផ្នែកធំនៃការជជែកកំសាន្តរបស់អ្នកអាចនឹង end-to-end encrypted ដោយស្វ័យប្រវត្តិ”។
ការវិវឌ្ឍ ១ឆ្នាំ បន្ទាប់ពីវា បើក E2EE សម្រាប់ការនិយាយអូដ្យូ និងវីដេអូ នៅលើសេវាផ្ញើសារ ក៏ដូចជា one-on-one chat នៅ Instagram និងបើកការ backups ការជជែកដែលបានអ៊ីនគ្រីបសម្រាប់ WhatApp នៅលើ Android និង iOS។
E2EE គឺជាទំនាក់ទំនងសុវត្ថិភាព ដែលច្របូកទិន្នន័យនៅពេលបញ្ជូន និងការពារជនទី៣ មិនឱ្យលួចព័ត៌មានពី endpoint របស់អ្នកប្រើ ទៅកាន់អ្នកប្រើផ្សេងទៀត។
Meta បានពន្យល់ថា៖ “end-to-end encryption (E2EE) ជួយឱ្យសាររបស់អ្នកមានសុវត្ថិភាពជាមួយនឹងសោ និងមានតែអ្នកទទួលតែម្នាក់គត់ដែលមានសោ បើក”។
លើសពីនេះទៀត encrypted backup ជាសុវត្ថិភាពបន្ថែម ដែលអនុញ្ញាតឱ្យអ្នកប្រើបង្កើត PIN ឬកូដ ដែលអ្នកប្រើអាចរក្សាទុកឈែត (chats) នៅលើឧបករណ៍ផ្សេង។
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា