កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១០លានដុល្លារ ចំពោះអ្នកផ្តល់ព័ត៌មានទាក់ទងនឹងក្រុមមេរោគចាប់ជម្រិត Conti ។
រង្វាន់ផ្តល់ជូនអ្នកដែលបកស្រោមមុខសមាជិក Conti ដែលគេស្គាល់ថា “Target”។ ជាមួយនឹងសមាជិក ៤នាក់ផ្សេងទៀតដែលគេស្គាល់ថា “Tramp, Dandis, Professor, and Reshaev”។ រដ្ឋាភិបាលកំពុងតែអំពាវនាវស្វែងរកអ្នកដែលអាចផ្តល់ព័ត៌មានលម្អិតពី Conti និងក្រុមការងាររបស់វា TrickBot និង Wizard Spider។
ចាប់តាំងពីវាប្តូរពី Ryuk ទៅ Conti នៅឆ្នាំ២០២០ ក្រុមឧក្រឹដ្ឋជនបានភ្ជាប់ទៅកាន់មេរោគរាប់រយ នៅក្នុងរយៈពេល ២ឆ្នាំនេះ។ កាលពីដើមខែមករា ឆ្នាំ២០២២ មេរោគ ransomware-as-a-service (RaaS) ដែលមានមូលដ្ឋាននៅកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បានវាយប្រហារលើស្ថាប័នជាង ១ពាន់ និងដកប្រាក់ជាង ១៥០លានដុល្លារ។ ក្រសួងរដ្ឋអាមេរិកបានពោលថា “Conti ជាមេរោគដែលមានគ្រោះថ្នាក់បំផុត”។
ទោះបីជាក្រុម Conti ត្រូវបានបង្រ្កាប ប៉ុន្តែសមាជិករបស់វានៅតែបន្តធ្វើសកម្មភាព តាមរយៈមេរោគផ្សេងដើម្បីប្រមូលទិន្នន័យដូចជា Karakurt, Silent Ransom និង Quantum Roy/Zeon។
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា