ការវាយប្រហារ DDoS Layer 7 ដ៏ធំបំផុត កត់ត្រាដោយក្រុមហ៊ុន Google ជាមួយនឹងសំណើចំនួន 46លានដងត្រូវបានផ្ញើក្នុងមួយវិនាទី

0

ក្រុមហ៊ុន Google រងការវាយប្រហារដោយវិធីសាស្រ្តវាយប្រហារ DDoS attack ក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងអតិថិជនរបស់ពួកគេ។ ការវាយប្រហារលើអតិថិជន Google Cloud Armor ម្នាក់ធ្លាប់បានកើតឡើងនៅថ្ងៃទី០១ ខែមិថុនា ក្នុងអំឡុងពេលនោះ សំណើចំនួន 46លានដងត្រូវបានផ្ញើក្នុងមួយវិនាទីទៅកាន់អតិថិជន Google Cloud Armor ដោយការវាយប្រហារ HTTPS DDoS ។ បច្ចុប្បន្ន ការវាយប្រហារថ្មីរបស់ DDoS Layer 7 មានចំនួនលើសពីកំណត់ត្រាមុនៗយ៉ាងហោចណាស់ ៧៦%។

សរុបហេតុការណ៍វាយប្រហារឱ្យខ្លី ប្រភពអាស័យដ្ឋាន IP ចំនួន 5,256 ប្រភពមានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារ ដែលចេញពីប្រទេសចំនួន ១៣២ប្រទេសនៅទូទាំងពិភពលោក។ គេមិនទាន់ទទួលបានព័ត៌មានពីមេរោគណាមួយនៅខាងក្រោយការវាយប្រហារនេះនោះទេ។ មេរោគ Mēris botnet អាចទំនងជាអ្នកផ្តល់សេវាកម្មដោយផ្អែកលើការបែងចែកភូមិសាស្ត្រនៃការប្រើប្រាស់របស់ពួកគេ។ ស្រដៀងគ្នាដែរ ការប្រើប្រាស់ Tor exit nodes អាចជាលក្ខណៈមួយផ្សេងទៀតនៃការវាយប្រហារ។

លើសពីនេះ ទំហំនៃការវាយប្រហារ និងការរវិវត្តន៍នៃកលល្បិច អាចនឹងកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here