នាពេលថ្មីៗនេះ សភាតំណាងរាស្រ្តបានចេញគម្រោងថវិកាព្រាងសារពើពន្ធសម្រាប់ឆ្នាំ២០២៣។ ខណៈដែលថវិកាចំនួន ១៥,៦ពាន់លានដុល្លារ នឹងត្រូវចំណាយលើសន្តិសុខសាយប័រ។ តើហេតុអ្វីបានជាអាមេរិកផ្តោតសំខាន់លើការចំណាយផ្នែកសន្តិសុខសាយប័រ?
តើរដ្ឋាភិបាលសន្តិសុខសាយប័របង្កើនការចំណាយទៅលើអ្វីខ្លះ? នៅឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុនសន្តិសុខសាយប័រមានសិទ្ធិលក់ផលិតផលជូនរដ្ឋាភិបាល។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ថវិកាមួយភាគធំនឹងត្រូវចំណាយលើផ្នែកនវានុវត្តន៍។
ការវិនិយោគលើនវានុវត្តន៍សន្តិសុខសាយប័រៈ នវានុវត្តន៍ជាផ្នែកមួយដ៏សំខាន់សម្រាប់ឧស្សាហកម្មសន្តិសុខសាយប័រ។ ក្រុមហ៊ុនសន្តិសុខតែងតែវិនិយោគលើការអភិវឌ្ឍធូល (tools) ថ្មីៗ និង សមត្ថភាព ដើម្បីជួយពួកគេឱ្យឈរនៅជួរមុខ និងអាចប្រកួតនៅលើទីផ្សារ។ រដ្ឋាភិបាលនឹងចំណាយប្រាក់រាប់ពាន់លានលើឧស្សាហកម្មសន្តិសុខ ដើម្បីអភិវឌ្ឍផលិតផលសន្តិសុខ និងសេវាក្លោដ។
ហេតុអ្វីរដ្ឋាភិបាលចំណាយប្រាក់ច្រើនជាងមុនលើផ្នែកសន្តិសុខសាយប័រ? ការបង្កើនខ្ទង់ចំណាយលើផ្នែកសន្តិសុខសាយប័រទំនងជាការគោរពតាមសេចក្តីណែនាំរបស់សេតវិមានកាលពីខែមីនា ឆ្នាំ២០២២ ដែលសង្កត់ធ្ងន់លើការបង្កើនការការពារតាមអ៊ីនធឺណិត។ សេចក្តីណែនាំត្រូវបានអនុវត្ត ដោយសារតែប្រូហ្វាលក្រុមហ៊ុនធំៗបានជួបនឹងគ្រោះថ្នាក់ដូចជាក្រុមហ៊ុន Colonial Pipeline ត្រូវបានគេវាយប្រហារកាលពីឆ្នាំមុន ដែលបណ្តាលឱ្យខ្វះខាតការផ្គត់ផ្គង់ប្រេង។
សូមចាប់ផ្តើមពង្រឹងសន្តិសុខសាយប័ររបស់អ្នកៈ ប្រសិនប់ស្ថាប័នអ្នកមិនទាន់វិនិយោគលើសន្តិសុខសាយប័រទេនោះ អ្នកគួរតែចាប់ផើ្តមជាមួយនឹង quantifiable metrics ដើម្បីមើលពីគ្រោះថ្នាក់ Active Directory របស់អ្នក។ ហើយអ្នកអាចធ្វើការវាស់វែងសន្តិសុខសាយប័រនៅក្នុងស្ថាប័នអ្នក ដោយមិនគិតថ្លៃ ជាមួយនឹង read-only Password Audit ពី Specops។ ការស្គេននេះនឹងបង្ហាញពីប្រសិទ្ធភាពនៃគោលការណ៍លេខសម្ងាត់ និងភាពងាយរងគ្រោះនៃលេខសម្ងាត់របស់ស្ថាប័ន។ អ្នកអាចដោនឡូតដោយសេរី នៅថ្ងៃនេះ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា