ប្រព័ន្ធអ្នកអភិវឌ្ឍកម្មវិធី LastPass ត្រូវបានគេហេគដើម្បីលួចយកនូវ source code

0

កម្មវិធីគ្រប់គ្រងលេខសម្ងាត់ LastPass ត្រូវបានគេហេគកាលពី 2 សប្តាហ៍មុននេះដែលអនុញ្ញាតអោយក្រុមហេគឃ័រលួចយកនូវ source code របស់ក្រុមហ៊ុន និងព័ត៌មានបច្ចេកទេសមួយចំនួន។ បន្ទាប់ពីរងនូវការវាយប្រហារនេះ LastPass ក៏បញ្ជាក់នៅថ្ងៃនេះថា​ ក្រុមហ៊ុនរងការវាយប្រហារទៅលើគណនីអ្នកអភិវឌ្ឍកម្មវិធី (developer) របស់ក្រុមហ៊ុននេះ។

ខណៈពេលដែល LastPass និយាយថា វាមិនមានភ័ស្តុតាងនោះទេដែលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬ encrypted password vaults ត្រូវហេគឃ័រជ្រៀតចូលនោះ។ LastPassនិយាយថា “នៅក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ យើងចាប់ផ្តើមនូវវិធានការក្នុងការទប់ស្កាត់ និងចូលរួមជាមួយនឹងក្រុមហ៊ុនសុវត្ថិភាព និងក្រុមហ៊ុនកោសល្យវិច្ច័យឈានមុខជាច្រើន។”

LastPass នៅមិនទាន់ផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងការវាយប្រហារនេះនៅឡើយទេ ជាពិសេសរបៀបដែលក្រុមហេគឃ័រធ្វើការជ្រៀតចូលទៅក្នុងគណនីរបស់អ្នកអភិវឌ្ឍកម្មវិធី និង source code ដែលត្រូវបានលួចយកនោះ។ គួរបញ្ជាក់ផងដែរថា LastPass គឺជាក្រុមហ៊ុនមួយនៅក្នុងចំនោមក្រុមហ៊ុនធំៗជាច្រើនរបស់ពិភពលោកដែលមានអ្នកប្រើប្រាស់ជាង 33 លាននាក់ និងអាជីវកម្មច្រើនជាង 100,000 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here