អ្នកវិនិយោគ គួរតែប្រយ័ត្នជាមួយនឹងផ្លេតហ្វមហិរញ្ញវត្ថុកណ្តាល DeFi

0

កាលពីថ្ងៃចន្ទ ភ្នាក់ងារ FBI បានព្រមានពីការកើនឡើងនៃបទល្មើសលួចប្រាក់ cryptocurrency លើផ្លេតហ្វមហិរញ្ញវត្ថុកណ្តាល DeFi។ ភ្នាក់ងារបានពោលថា៖ “FBI បានសង្កេតឃើញពីសកម្មភាពឧក្រឹដ្ឋកម្មសាយប័រលួចប្រាក់ cryptocurrency របស់អ្នកវិនិយោគនៅក្នុងកុងត្រាដែលគ្រប់គ្រងដោយផ្លេតហ្វម DeFi”។ ហេគឃ័របានប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីហេគ និងលួច cryptocurrency ពីផ្លេតហ្វម DeFi រួមទាំងកម្ចី នៅក្នុងកុងត្រារបស់ផ្លេតហ្វម និងហត្ថលេខា ប្រើជាផ្លូវដើម្បីដកប្រាក់ពីអ្នកវិនិយោគ។

ភ្នាក់ងាររកឃើញថាហេគឃ័របានលួចប្រាក់ប្រហែល ៣៥លានដុល្លារ នៅលើទំព័រ slippage checks។ ជាការពិត ការវាយប្រហារលើ cryptocurrency បានកើនឡើងដល់ទៅ ៦០ភាគរយ នៅក្នុងរយៈពេល ៧ខែនេះ ដែលមានទឹកប្រាក់ដល់ទៅ ១,៩ពាន់លានដុល្លារ បើយោងតាមរបាយការណ៍ចេញដោយក្រុមហ៊ុន Chainalysis។ អ្នកនៅពីក្រោយឧប្បត្តិហេតុនេះ ភាគច្រើនគឺកូរ៉េខាងជើង ដែលគេស្គាល់ថាជាក្រុម Lazarus Group បានវេរប្រាក់ទៅកាន់រដ្ឋាភិបាលជាង ១ពាន់លានដុល្លារ។

អាជ្ញាធរផ្នែកច្បាប់បានផ្តល់អនុសាសន៍ថា៖ “អ្នកវិនិយោគគួរតែវិនិយោគដោយខ្លួនឯង ប្រសិនបើមានការសង្ស័យ គួរតែប្រឹក្សាជាមួយនឹងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណ”៕

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here