កាលពីថ្ងៃពុធ អេផល ធ្វើបច្ចុប្បន្នភាពលើឧបករណ៍ស៊េរីចាស់ដូចជា iPhones, iPads និង iPod របស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព។ មានបញ្ហាកើតមាននៅ CVE-2022-32893 ដែលប៉ះពាល់ដល់ WebKit ហើយបណ្តាលឱ្យហេគឃ័រអាចប្រតិបត្តិការកូដតាមអំពើចិត្ត។
ក្រុមហ៊ុនយក្សមួយនេះ បានពោលថា ខ្លួនបានដោះស្រាយបញ្ហារួចរាល់ហើយ បន្ទាប់ពីអ្នកស្រាវជ្រាវអនាមិក បានរាយការណ៍ពីចន្លោះប្រហោងភ្លាមនោះ។ សម្រាប់ទូរស័ព្ទដៃ iPhone 5s, 6, 6 plus, iPad Air, mini, mini 3, and iPod touch (ជំនាន់ទី៦) អាចធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ iOS 12.5.6 បាន។ ជាងនេះទៀត patch ចុងក្រោយនឹងមានផ្តល់ជូននៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការបញ្ចេញបច្ចុប្បន្នភាពសម្រាប់ iOS 15.6.1, iPadOS 15.6.1, macOS 12.5.1, and Safari 15.6.1 កាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅនេះ។
យោងតាមរបាយការណ៍ ក្រុមហ៊ុនបានដឹងថាបញ្ហានេះអាចត្រូវបានគេងប្រវ័ញ្ច ប៉ុន្តែមិនស្គាល់ពីប្រភពនៃការវាយប្រហារនៅឡើយទេ។ ជាងនេះទៀត ក្រុមហ៊ុនបានផ្តល់អនុសាសន៍ដល់អតិថិជនឱ្យធ្វើបច្ចុប្បន្នភាពជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា