កំហុសសំខាន់មួយត្រូវបានរកឃើញនៅក្នុងកម្មវិធី TikTok ដែលដំណើរការនៅលើឧបករណ៍ Android ។ វាអាចឱ្យក្រុមហេគឃ័រគ្រប់គ្រងលើគណនីបានដោយចុចតែមួយលើក។ កំហុសនោះត្រូវបានរកឃើញនៅខែកុម្ភៈ ដោយវាបានបន្លំជនរងគ្រោះគោលដៅឱ្យចុចលើតំណដែលមានមេរោគ។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Microsoft បានឱ្យដឹងថា កំហុសនោះត្រូវបានគេស្គាល់ថា ជា CVE-2022-28799។ វាមានគោលបំណងហេគគណនីរបស់អ្នកប្រើប្រាស់ និងចូលដំណើរការព័ត៌មានសំខាន់។ កម្មវិធី TikTok គឺជាកម្មវិធីល្បីល្បាញមួយដែលមានអ្នកទាញយករហូតដល់ទៅច្រើនជាងមួយពាន់លាននាក់ ដែលវាជាកម្មវិធីពេញដ៏និយមសម្រាប់ក្រុមហេគឃ័រ។
ដើម្បីការពារខ្លួន៖
1-អ្នកប្រើប្រាស់គួរចៀសវាងចុចលើតំណដែលមកពីប្រភពមិនច្បាស់លាស់។
2-ធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យបានញឹកញាប់
3-ដំឡើងកម្មវិធីពីប្រភពច្បាស់លាស់
4-និងរាយការណ៍ឱ្យបានឆាប់បើសិនជាឃើញកម្មវិធីមិនប្រក្រតី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២