ម៉ាយក្រូសូស្វ បានលើកឡើងថា ខ្លួនកំពុងតែតាមដានលើការបោកបញ្ឆោត click fraud ដែលមានគោលដៅលើអ្នកលេងហ្គេម ដើម្បីដាក់ពង្រាយ browser extensions។
ភ្នាក់ងារវ័យឆ្លាតសុវត្ថិភាពម៉ាយក្រូសូស្វ បានថ្លែងនៅលើ tweet ថាៈ ការវាយប្រហារបែបចុចរកប្រាក់ (monetize clicks) ធ្វើឡើងដោយ browser node-webkit ឬ browser extension អាក្រក់យ៉ាងសម្ងាត់ដើម្បីដំឡើងនៅលើឧបករណ៍។
ខ្សែច្រវាក់វាយប្រហារបានប្រើប្រាស់ ISO file ដែលត្រូវបានដោនឡូតនៅលើឧបករណ៍ជនរងគ្រោះ ដែលបានចុចនៅលើ ការផ្សាយពាណិជ្ជកម្មអាក្រក់ ឬ comments នៅលើ យូធូប។ នៅពេលបើក ISO file វានឹងដំឡើង browser node-webkit (aka NW.js) ឬ browser extension បញ្ឆោត។
គួរបញ្ជាក់ផងដែរថា ISO file ដើរតួជាអ្នកហេគ និងបន្លំអ្នកលេងហ្គេម Krunker។ Cheats គឺកម្មវិធីដែលជួយអ្នកលេងហ្គេមឱ្យមានសមត្ថភាពបន្ថែមទៀត។ ជាងនេះទៀត ISO images គឺជា DMG file ដែល Apple Disk Images files ប្រើដើម្បីចែកចាយកម្មវិធីនៅលើ macOS ដែលមានន័យថាហេគឃ័រមានគោលដៅលើប្រព័ន្ធប្រតិបត្តិការចម្រុះ។
ក្រុមហ៊ុនសន្តិសុខរ៉ូស្ស៊ីបានថ្លែងនៅក្នុងរបាយការណ៍នាពេលថ្មីៗនេះថាៈ មេរោគ Malware និង កម្មវិធីដែលចែកចាយនៅលើ cheat programs បានគំរាមកំហែងដល់សុវត្ថិភាពអ្នកលេងហ្គេម។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា