កម្មវិធី Twitter មិនអាចធ្វើការ log out ចេញពីគ្រប់ឧបករណ៍ទាំងអស់បានទេទោះបីជាអ្នកធ្វើការ reset password ក៏ដោយ!

0

កម្មវិធី Twitter អាចធ្វើការ log out សម្រាប់អ្នកប្រើប្រាស់មួយចំនួនប៉ុណ្នោះបន្ទាប់ពីដោះស្រាយទៅលើ Bug មួយដែលគណនី Twitter accounts នៅតែស្ថិតនៅលើឧបករណ៍ របស់អ្នកប្រើប្រាស់ជាច្រើនទោះបីជា password resets ក៏ដោយ។ ក្រុមហ៊ុន​Twitter និយាយថា “នេះមានន័យថា ប្រសិនបើអ្ននកធ្វើការផ្លាស់ប្តូរទៅលើ assword របស់អ្នកនៅលើឧបករណ៍មួយនោះ វានឹងនៅតែដំណើរការនៅលើឧបករណ៍ផ្សេងទៀត ហើយ session នោះមិនត្រូវបានបិទនោះទេ។”

វាក្លាយជាហានិភ័យទៅលើ privacy សម្រាប់អ្នកប្រើប្រាស់ទៅលើកម្មវិធី  Twitter ដែលរងនូវការប៉ះពាល់ដោយសារតែ bugs នេះ។ ដោយសារតែបញ្ហានេះ ក្រុមហ៊ុននេះក៏បានទាក់ទងទៅកាន់អ្នកដែលរងផលប៉ះពាល់ទាំងនោះដែលបានធ្វើការ log out អោយមើលនៅក្នុង  all active sessions ។ក្រុមហ៊ុននេះនិយាយថា “យើងបានជូនដំណឹងដោយផ្ទាល់ទៅលើអ្នកដែលរងការប៉ះពាល់ដោយសារតែបញ្ហានេះបន្ទាប់ពីការ log out ចេញពី sessions ។ យើងដឹងថា វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពគណនីរបស់អ្នកនិងការធានាសុវត្ថិភាពពីការចូលប្រើប្រាស់។” គួរបញ្ជាក់ផងដែរថា នៅក្នុងខែកក្កដានេះ ក្រុមហ៊ុន Twitter រងការហេគទៅលើប្រព័ន្ធ database ដែលមានការទម្លាយលេខទូរស័ព្ទ និងអ៊ីម៉ែលរបស់គណនីអ្នកប្រើប្រាស់  Twitter accounts ចំនួន 5.4 លាននាក់នៅក្នុងខែធ្នូ ឆ្នាំ 2021 នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here