ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និង CISA និយាយថា ក្រុមហេគឃ័ររបស់អ៊ឺរ៉ង់បានធ្វើការវាយប្រហារចូលទៅក្នុងបណ្តាញ network របស់រដ្ឋាភិបាលនៃប្រទេសអាល់បានីនៅក្នុងខែកក្កដា និងលាក់ខ្លួននៅក្នុងប្រព័ន្ធ systems នេះអស់រយៈពេលជាង 14 ខែ។
ទីភ្នាក់ងារចំនួន 2 ចេញសេចក្តីណែនាំរួមគ្នាថា “ការស៊ើបអង្កេតរបស់ FBI បង្ហាញថា ក្រុមហេគឃ័ររបស់អ៊ឺរ៉ង់បានចូលទៅក្នុងបណ្តាញ network របស់ជនរងគ្រោះអស់រយៈពេលជាង 14 ខែមុនពេលដែលវាយប្រហារកម្ទេចទៅលើទិន្នន័យតាមរយៈមេរោគ disk wiping malware និង ransomware-style file encryptor ។”
FBI និយាយថា ក្រុមហេគឃ័រដែលនៅពីក្រោយការវាយប្រហារនេះមានឈ្មោះហៅថា “HomeLand Justice” ដែលបានវាយប្រហារទៅលើរដ្ឋាភិបាលរបស់ប្រទេសអាល់បានីនៅក្នុងខែកក្កដាឆ្នាំ 2022 នេះ ហើយវាមានរយៈពេលជាង 14 ខែបន្ទាប់ពីការលាក់ខ្លួននៅក្នុងបណ្តាញ network នេះ។ នៅក្នុងខែនេះ ក្រុមហេគឃ័ររបស់អ៊ឺរ៉ង់ក៏មានគោលដៅក្នុងការវាយប្រហារទៅលើរដ្ឋាភិបាលរបស់ប្រទេសអាល់បានីផងដែរជាមួយនឹងយុទ្ធសាស្រ្តដែលខ្លួនធ្លាប់ប្រើប្រាស់នៅក្នុងការវាយប្រហារនៅក្នុងខែកក្កដានោះ។ ក្រុមហេគឃ័រនេះប្រើប្រាស់នូវ Microsoft Exchange account ដើម្បីវាយប្រហារទៅលើបណ្តាញ network របស់ជនរងគ្រោះ៕