ភាពងាយរងគ្រោះមួយនៅលើកម្មវិធី Python programming language អស់រយៈពេលជាង 15 ឆ្នាំមកហើយនោះបានអនុញ្ញាតអោយហេគឃ័រអាចប្រើប្រាស់ជាមួយនឹងកូដព្យាបាទទៅលើគម្រោងច្រើនជាង 350,000 open-source repositories ។ បញ្ហានេះត្រូវរកឃើញនៅក្នុងឆ្នាំ 2007 ហើយវាមានលេខកូដ CVE-2007-4559 ។
ភាពងាយរងគ្រោះនេះគឺរកឃើញនៅក្នុង Python tarfile package ហើយវាមិនទាន់ត្រូវបាន patch នៅឡើយទេ។ វាក៏មានការបង្ហាញនូវព័ត៌មានលម្អិតរបស់លេខកូដ CVE-2007-4559 ដែលបង្ហាញនៅក្នុងខែសីហាឆ្នាំ 2007 នេះ។ នៅដើមឆ្នាំនេះ វាក៏មានលេខកូដ CVE-2007-4559 ដែលបង្ហាញអំពីភាពរងគ្រោះដែលរកឃើញដោយ McAfee Enterprise និង FireEye ។
មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីការបង្ហាញនេះ បញ្ហានៅក្នុង Python bug ក៏ត្រូវបានដោះស្រាយបណ្តើរៗផងដែរ។ ក្រុមអ្នកស្រាវជ្រាវរំពឹងថា គម្រោងជាង 70,000 projects ទៀតនឹងទទួលបាននូវការជួសជុលនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕