ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរកឃើញនូវកម្មវិធីចំនួន 75 apps នៅលើ Google Play និងកម្មវិធី 10 apps នៅលើ App Store របស់Apple ដែលមានអ្នកទាញដោនឡូតច្រើនជាង 13 លានដង។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្ម ads នោះ មេរោគនៅក្នុងApps ទាំងនោះក៏បង្កនូវសកម្មភាពគ្រោះថ្នាក់ផងដែរ។
ក្រុមអ្នកស្រាវជ្រាវរបស់ HUMAN’s Satori Threat Intelligence រកឃើញនូវកម្មវិធី apps ទូរស័ព្ទជាច្រើនដែលបង្កប់នូវមេរោគ adware ដែលធ្វើយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឈ្មោះហៅថា ‘Scylla’ ។ អ្នកវិភាគនិយាយថា ‘Scylla’ គឺជារលកទី ៣ នៃប្រតិបត្តិការរបស់ពួកគេចាប់តាំងពីខែសីហា ឆ្នាំ 2019 ដែលប្រើប្រាស់នូវមេរោគ ‘Poseidon’ ជារលកទី ១ និងមេរោគ ‘Charybdis’ ជារលកទី ២ នៅក្នុងចុងឆ្នាំ 2020 ។
បញ្ជីឈ្មោះនៃកម្មវិធីនៅលើ iOS App
- Loot the Castle – com.loot.rcastle.fight.battle (id1602634568)
- Run Bridge – com.run.bridge.race (id1584737005)
- Shinning Gun – com.shinning.gun.ios (id1588037078)
- Racing Legend 3D – com.racing.legend.like (id1589579456)
- Rope Runner – com.rope.runner.family (id1614987707)
- Wood Sculptor – com.wood.sculptor.cutter (id1603211466)
- Fire-Wall – com.fire.wall.poptit (id1540542924)
- Ninja Critical Hit – wger.ninjacriticalhit.ios (id1514055403)
- Tony Runs – com.TonyRuns.game
បញ្ជីឈ្មោះនៃកម្មវិធីនៅលើ Android App
- Super Hero-Save the world! – com.asuper.man.playmilk
- Spot 10 Differences – com.different.ten.spotgames
- Find 5 Differences – com.find.five.subtle.differences.spot.new
- Dinosaur Legend – com.huluwagames.dinosaur.legend.play
- One Line Drawing – com.one.line.drawing.stroke.yuxi
- Shoot Master – com.shooter.master.bullet.puzzle.huahong
- Talent Trap – NEW – com.talent.trap.stop.all
សម្រាប់អ្នកប្រើប្រាស់ដែលបានតម្លើងនូវកម្មវិធី apps ទាំងនេះសូមធ្វើការលុបចោលកម្មវិធីទាំងនេះចេញពីស្មាតហ្វូន និងសូមធ្វើការពិនិត្យទៅលើ Apps អោយបានច្បាស់សិនមុននឹងធ្វើការតម្លើង៕