ក្រុមហ៊ុនបច្ចេកវិទ្យា Google បានប្រកាសព័ត៌មានលម្អិតជាច្រើនពាក់ព័ន្ធទៅនឹងការបិទនូវការទ្រទ្រង់ទៅលើ Google Chrome Manifest V2 extension ខណៈពេលដែលក្រុមហ៊ុននេះបានជម្រុញអោយ developers ធ្វើការផ្លាស់ប្តូរទៅកាន់ Manifest V3 ។
នៅក្នុងការអាប់ដេតថ្មីមួយចេញពីក្រុមការងាររបស់ Chrome និយាយថា ពួកគេនឹងធ្វើការពិសោធន៍ និងការធានានូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងរលូនសម្រាប់ users ។ ក្រុមហ៊ុន Google នឹងបន្តក្នុងការទ្រទ្រង់នូវ extension ជាមួយនឹង protocol ថ្មីផងដែរ និងការបិទនូវ Manifest V2 នៅក្នុងខែមិថុនាឆ្នាំ 2023 នេះ។
ផ្អែកទៅលើការអាប់ដេតនេះ ថ្ងៃផុតកំណត់នៃការទ្រទ្រង់ទៅលើ Manifest V2 គឺមានរយៈពេល 5 ខែចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ 2023 ។ សម្រាប់ enterprise ការទ្រទ្រង់ទៅលើ Manifest V2 គឺរហូតដល់ខែមករាឆ្នាំ 2024 ៕