មេរោគ botnet ដែលមានឈ្មោះហៅថា Chaos មានគោលដៅ និងឆ្លងនៅលើឧបករណ៍ Windows និង Linux ជាច្រើន ហើយហេគឃ័រប្រើប្រាស់វាដើម្បីធ្វើការ cryptomining និងចាប់ផ្តើមការវាយប្រហារ DDoS ។ មេរោគ Go-based malware នេះឆ្លងនៅលើ x86, x86-64, AMD64, MIPS, MIPS64, ARMv5-ARMv8, AArch64 និង PowerPC ដែលប្រើប្រាស់នៅលើឧបករណ៍ជាច្រើនចេញពី office/home office routers និង enterprise servers ។
ការឆ្លងមេរោគ malware នេះគឺដោយសារតែចន្លោះប្រហោងសុវត្ថិភាព និង SSH brute-forcing ហើយមេរោគ Chaos នឹងប្រើប្រាស់នូវ SSH keys ដែលលួចបានដើម្បីវាយប្រហារទៅលើឧបករណ៍ជាច្រើនទៀត។ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាព Danny Adamitis, Steve Rudd និង Stephanie Walkenshaw នៅក្នុង Lumen’s Black Lotus Labs រកឃើញថា មេរោគ Chaos សរសេរជាភាសាចិន ហើយវាក៏ប្រើប្រាស់នូវរចនាសម្ព័ន្ធ command-and-control (C2) គ្រប់គ្រងដោយប្រទេសចិនផងដែរ។
សម្រាប់អ្នកគ្រប់គ្រងបណ្តាញ network ត្រូវបានណែនាំអោយតាមដានទៅលើការឆ្លងនៃមេរោគ Chaosនិង connections ទៅកាន់ servers ណាមួយដែលប្រើប្រាស់នូវសូចនាករដែលចែករំលែកចេញពី GitHub និងធ្វើការ patch ទៅលើ systems របស់ពួកគេដើម្បីការពារពីការឆ្លងមេរោគ malware ។ សម្រាប់ routers គួរតែធ្វើការអាប់ដេតសុវត្ថិភាព និង patch ជាប្រចាំ រួមជាមួយនឹងការផ្លាស់ប្តូរនូវលេខសម្ងាត់ passwords នៅគ្រប់ឧបករណ៍របស់ពួកគេផងដែរ៕