អតីតបុគ្គលិកភ្នាក់ងារសន្តិសុខជាតិ (NSA) ត្រូវបានចាប់ខ្លួនពីបទ លក់ព័ត៌មានទៅឱ្យចារកម្មបរទេស ហើយជនល្មើសរូបនេះ ក៏ជាភ្នាក់ងារសម្ងាត់ធ្វើការនៅការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ផងដែរ។
Jereh Sebastina Dalke អាយុ ៣០ឆ្នាំ ធ្វើការនៅ NSA បានរយៈពេលជិត ១ខែ ចាប់ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២ ជាអ្នកឌីហ្សាញសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា នៅ Washington DC។
យោងតាមពាក្យបណ្តឹង FBI ជនល្មើស Dalke ជាសមាជិកម្នាក់នៃទាហ៊ានអាមេរិកកាលពីឆ្នាំ២០១៥ ទៅឆ្នាំ២០១៨ និងជាអ្នកបោសសំអាតសន្តិសុខសម្ងាត់ កាលពីឆ្នាំ២០១៦។ ក្រោយមក ជនល្មើសបានក្លាយជាប្រធានបោសសំអាតសន្តិសុខសម្ងាត់នៅ NSA ។
ក្រសួងយុត្តិធម៌បានថ្លែងនៅក្នុងសារព័ត៌មានថាៈ នៅចន្លោះខែសីហា និងកញ្ញា ឆ្នាំ២០២២ ជនល្មើសបានប្រើគណនីអ៊ីម៉ែលអ៊ីនគ្រីប ដើម្បីបញ្ជូនឯកសារ (classified documents) ចំនួន៣ ដែលជនល្មើសបានរក្សាទុក កាលពីជនល្មើសនៅធ្វើការ ទៅកាន់គណនីឯកជន Dalke។
ជនល្មើស Dalke ត្រូវបានចោទប្រកាន់ពីបទបញ្ជូនព័ត៌មានការពារជាតិ (NDI) នៅក្នុងដៃគាត់ទៅកាន់រដ្ឋ Colorado នៃប្រទេសអាមេរិក។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ ខែកញ្ញា ដោយភ្នាក់ងារអនុវត្តន៍ច្បាប់នៅរដ្ឋខាងលើ។ បើយោងតាមការសន្ទនាឯកជនបានឱ្យដឹងថា ជនល្មើសបានចូលដៃជាមួយរដ្ឋាភិបាលបរទេសកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ នៅពេលនោះ គាត់បានសារភាពថាបានលួចយកព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងប្រព័ន្ធអាមេរិក និងព័ត៌មានប្រតិបត្តិការសាយប័រអាមេរិក។ ហេតុការណ៍ចុងក្រោយដែលនាំឱ្យមានការចាប់ខ្លួនជនល្មើសៈ ដោយសារនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ Dalke បានទារប្រាក់ចំនួន ៨៥ពាន់ដុល្លារ ជាថ្នូរនឹងព័ត៌មានសម្ងាត់ដែលនៅក្នុងដៃគាត់។ Dalke ក៏បានយល់ព្រមផ្ញើព័ត៌មានចេញដោយប្រើបណ្តាញសម្ងាត់ដែលបង្កើតឡើងដោយ FBI ដែលរក្សាទុកនៅទីក្រុង Denver។
ក្រសួងយុត្តិធម៌មិនបានបញ្ជាក់ពីឈ្មោះរដ្ឋាភិបាលបរទេសទេ ប៉ុន្តែនៅមានការចង្អុលបង្ហាញថាវាអាចជាប្រទេសរ៉ុស្ស៊ី បើយោងតាមជនល្មើស Dalke ដែលបានទំនាក់ទំនងតាមរយៈ “គេហទំព័រ SVR TOR” ។ គួរបន្ថែមផងដែរថា SVR គឺជាសេវាវ័យឆ្លាតបរទេសរបស់រ៉ុស្ស៊ី ត្រូវបានបង្កើតឡើងដូចជាផ្លេតហ្វម SecureDrop នៅលើទីផ្សារងងឹតកាលពីខែមេសា ឆ្នាំ២០២១។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកស្រាវជ្រាវនៅបន្ទប់ពិសោធន៍ Citizen នៅសកលវិទ្យាល័យ Toronto បានថ្លែងថាៈ បញ្ហាសុវត្ថិភាពនៅក្នុងគេហទំព័រភ្នាក់ងារវ័យឆ្លាតកណ្តាលអាមេរិក (CIA) ជារឿងដ៏គ្រោះថ្នាក់បំផុត ដែលជនល្មើសបានប្រើទំនាក់ទំនងសម្ងាត់ដើម្បីបញ្ជូនព័ត៌មាន និងឈានទៅដល់ការលួចទ្រព្យសម្បត្តិនៅក្នុងប្រទេសចិន និងអ៊ឺរ៉ង់។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា