ក្រុមហ៊ុន Optus បញ្ជាក់អំពីការបែកធ្លាយចំនួន ID ជាង 2.1 លានទិន្នន័យ

0

ក្រុមហ៊ុន Optus បញ្ជាក់ថា អតិថិជនចំនួន 2.1 លាននាក់ដេលមានលេខសម្គាល់អត្តសញ្ញាណរបស់រដ្ឋាភិបាលត្រូវបានហេគឃ័រហេគនៅក្នុងការវាយប្រហារសាយប័រមួយកាលពីខែមុននេះ។ នៅក្នុងសេចក្តីប្រកាសមួយកាលពីម្សិលមិញនេះ កញរុមហ៊ុននេះក៏បានអាប់ដេតពាក់ព័ន្ធទៅនឹងការទម្លាយនូវទិន្នន័យជាង 9.8 លាននាក់នៅក្នុងការវាយប្រហារនេះផងដែរ។

នៅក្នុងការស៊ើបអង្កេតនេះ ក្រុមហ៊ុន Optus បញ្ជាក់ថា អតិថិជនសរុបជាង 2.1 លាននាក់ដែលមានលេខ ID នៅប្រើប្រាស់បាន ឬហួសកំណត់នោះត្រូវទម្លាយដោយក្រុមហេគឃ័រ។ ទិន្នន័យចំនួន 2.1 លាននាក់នេះមានទិន្នន័យចំនួន 1.2 លានដែលនៅមានសុពលភាព និងទិន្នន័យចំនួន 900,000 ទៀតដែលហួសសុពលភាពក្នុងការប្រើប្រាស់។

នៅក្នុងសេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា “ក្នុងការអាប់ដេតនៅថ្ងៃនេះគឺបង្ហាញនូវព័ត៌មានកាន់តែច្បាស់សម្រាប់អតិថិជនរបស់យើង។ ការធ្វើការជាមួយនឹងទីភ្នាក់ងាររដ្ឋាភិបាលដើម្បីវិភាគទៅលើទិន្នន័យសម្រាប់អតិថិជនចំនួន​9.8 លាននាក់ ហើយក្រុមហ៊ុន Optus បញ្ជាក់អំពីការបែកធ្លាយទិន្នន័យនេះដែលមិនមានទិន្នន័យរបស់អតិថិជនចំនួន 7.7 លាននាក់នៅក្នុងនោះ។”

យ៉ាងណាមិញ សម្រាប់អតិថិជនទាំងអស់ 9.8 លាននាក់នេះគឹមានព័ត៌មានអាសយដ្ឋានអ៊ីម៉ែល ថ្ងៃខែឆ្នាំកំណត់ ឬលេខទូរស័ព្ទ។ ក្រុមហ៊ុន Optus ក៏បានផ្ញើសារ SMS ទៅកាន់អតិថិជនជាច្រើនដែលលេខ ID នេះត្រូវបានហេគឃ័រហេគនៅក្នុងការវាយប្រហារសាយប័រ។ គួរបញ្ជាក់ផងដែរថា​ក្រុមហេគឃ័រក៏បានទាមទារប្រាក់លោះចំនួន 1 លានដុល្លារអាមេរិកជាថ្នូរទៅនឹងការមិនទម្លាយ ឬលក់ទិន្នន័យដែលលួចបាននោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here