អតីតមេការផ្សាយពាណិជ្ជកម្មហ្គូហ្គល បង្កើតកម្មវិធីស្រាវជ្រាវមិនផ្ទុកកម្មវិធីតាមដាន

0

កម្មវិធីស្រាវជ្រាវ ដែលគ្មានការផ្សាយពាណិជ្ជកម្ម ឈ្មោះថា Neeva ត្រូវបានគេបើកឱ្យប្រើប្រាស់នៅប្រទេសអង់គ្លេស ប្រទេសបារាំង និងប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអង្គារនេះ។ កម្មវិធីនេះ ត្រូវបានគេដាក់ចេញឱ្យប្រើនៅអាមេរិក កាលពីឆ្នាំមុខ និងទទួលបានការគាំទ្ររហូតដល់ទៅ ៦០០ពាន់នាក់។

អ្នកបង្កើតកម្មវិធីឈ្មោះលោក Sridhar Ramaswamy បម្រើការងារនៅក្រុមហ៊ុនហ្គូហ្គល រយៈពេល ១៦ឆ្នាំ និងបានដំណើរការអាជីវកម្មផ្ទាល់ខ្លួន បានបង្ហើបប្រាប់សារព័ត៌មាន BBC ថាៈ វិស័យបច្ចេកវិទ្យាបានកេងចំណេញលើទិន្នន័យអ្នកប្រើប្រាស់។

កម្មវិធី Neeva រកប្រាក់ចំណូលបានដល់ ៧៧,៥លានដុល្លារ ពីអ្នកវិនិយោគ។ កម្មវិធីនេះផ្តល់នូវការស្រាវជ្រាវដោយមិនគិតថ្លៃ ជាមួយនឹងដំណើរការគ្រប់គ្រងលេខសម្ងាត់ និងសេវាបណ្តាញ (network) ឯកជន (VPN) ដើម្បីអាចមានមូលដ្ឋានទិញ (subscription basis)។

អ្នកប្រើប្រាស់អាចបង្កើតគណនី និង subscriptions បាននៅពេលក្រោយ។ អ្នកប្រើប្រាស់កម្មវិធីនេះ នៅអង់គ្លេស ត្រូវបង់ប្រាក់ ៥ផោន ក្នុង១ខែ។

គោលដៅចុងក្រោយនៃកម្មវិធីនេះគឺផ្តល់នូវជម្រើសមួយដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលព្រួយបារម្ភពីឯកជនភាព និងមិនចង់ឱ្យក្រុមហ៊ុនហ្គូហ្គលផ្ទុកទិន្នន័យរបស់ពួកគេ និងកំណត់គោលដៅផ្សាយពាណិជ្ជកម្មដោយផ្អែកលើប្រវត្តិនៃការស្រាវជ្រាវរបស់ពួកគេនោះទេ។

ប្រភពព័ត៌មាន៖ ថ្ងៃទី៦ តុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here