ប៉ូលិស អ៊ឺរ៉ុប ចាប់ខ្លួនជនល្មើស ពីបទហេគ Wireless Key Fobs ដើម្បីលួចឡាន

0

អាជ្ញាធរផ្នែកច្បាប់នៅប្រទេសបារាំង សហការជាមួយប្រទេសអេស្បាញ និងប្រទេស Latvia បានឃាត់ឧក្រឹដ្ឋជនសាយប័រ ប្រើឧបករណ៍ហេគ ដើម្បីលួចឡានដោយមិនប្រើសោ (key fob)។ ភ្នាក់ងារផ្នែកច្បាប់ Europol បានថ្លែងនៅក្នុងសារព័ត៌មានថាៈ ឧក្រឹដ្ឋជនចង់លួចឡានដោយមិនប្រើសោ តែរកចំណុចខ្សោយផ្នែកបច្ចេកវិទ្យា ដើម្បីចូលទៅក្នុងឡាន រួចបើករត់។

ឧប្បត្តិហេតុកើតឡើងនៅ ខែតុលា ឆ្នាំ២០២២ ជាលទ្ធផលជនសង្ស័យចំនួន ៣១នាក់ត្រូវចាប់ខ្លួន ពីទីតាំងចំនួន ២២កន្លែង នៅក្នុងផ្នែក៣ រួមមាន អ្នកអភិវឌ្ឍកម្មវិធី អ្នកចែកចាយផលិតផល និងចោរលួចឡាន។ ជាងនេះទៀត មន្រ្តីច្បាប់រឹបអូសបានប្រាក់ជាង ១លានអ៊ឺរូ។ ភ្នាក់ងារ Per Europol បានថ្លែងថាៈ ឧក្រឹដ្ឋជនបានជ្រើសយកបច្ចេកទេស keyless vehicles ពីក្រុមហ៊ុនផលិតឡានបារាំងចំនួន២។ បន្ទាប់មក ជនល្មើសប្រើកញ្ចប់បន្លំ ជំនួសកម្មវិធីដើម ដោយក្លែងជា ដោះស្រាយបញ្ហារថយន្ត (automative diagnostic solution)។ នៅពេលកម្មវិធីត្រូវបានដំឡើង ឧក្រឹដ្ឋជនអាចបើកទ្វារឡានបាន និងអាចបញ្ឆេះឡានបានដោយមិនត្រូវការសោ fob ។ ភ្នាក់ងារមិនបានបង្ហាញលម្អិតពីរបៀបនៃការវាយប្រហារនោះទេ។

ភ្នាក់ងារ Euro គ្រាន់តែកត់សម្គាល់ថាៈ ឧក្រឹដ្ឋជនបានប្រើកម្មវិធីក្លែងបន្លំដើម្បីលួចរថយន្តដោយចម្លងសោរថយន្ត បន្ថែមពីលើការលួចប្រាក់ជាង ១០០លានអ៊ឺរូ ពីគណនីធនាគារចំនួន ១២, អចលនទ្រព្យ និង ឡានទំនើបចំនួន ៣គ្រឿង ដែលរឹបអូសបាននៅប្រទេសបារាំង។ Europol បានបញ្ជាក់ថា ការស៊ើបអង្កេតធ្វើឡើងដោយមជ្ឈមណ្ឌលឧក្រឹដ្ឋកម្មសាយប័រ (C3N) សហការជាមួយភ្នាក់ងារអនុវត្តច្បាប់ E.U.-wide តាំងពីខែមីនា ឆ្នាំ២០២២ មកម្ល៉េះ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here