កាលពីថ្ងៃពុធ ប៉ូលិសសហព័ន្ធប្រេស៊ីល បានប្រកាសថា ពួកគេបានចាប់ខ្លួនក្រុមហេគឃ័រជម្រិតទារប្រាក់ LAPSUS$។ បើយោងតាមការបញ្ជាក់ពីភ្នាក់ងារ ការឃាត់ខ្លួននេះ ជាផ្នែកមួយនៃការអនុវត្តច្បាប់ Operation Dark Cloud ដែលបានដាក់ចេញពីខែសីហា ឆ្នាំ២០២២។ ជនសង្ស័យអាចជាក្មេងជំទង់។ ប៉ូលិសសហព័ន្ធបានថ្លែងថា ពួកគេបានចាប់ផ្តើមស៊ើបអង្កេតកាលពីខែឆ្នូ ឆ្នាំ២០២១ លើករណីវាយប្រហារគេហទំព័ររបស់ក្រសួងសុខាភិបាលប្រេស៊ីល លួចទិន្នន័យ ៥០TB និងកង្វះវ៉ាក់ស៊ាំងកូវីដ១៩ រាប់លានដូស។ ជាងនេះនៅមានករណី វាយប្រហាររបស់ក្រុម LAPSUS$ លើរដ្ឋាភិបាលសហព័ន្ធ នៅប្រទេសប្រេស៊ីល រួមទាំងក្រសួងសេដ្ឋកិច្ច អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសហភាព និងប៉ូលិសសហព័ន្ធ។
ប៉ូលិសបានថ្លែងថាៈ បើយោងតាមការស៊ើបអង្កេតរបស់ពួកគេបានឱ្យដឹងពីអង្គភាពឧក្រឹដ្ឋកម្ម ការឈ្លានពានឧបករណ៍កុំព្យូទ័រ ការរំខានសេវាទូរលេខ វិទ្យុ និងទូរស័ព្ទ ព្រមទាំងមានការរារាំងការស្តារឡើងវិញ។ បើយោងតាមក្រុមហ៊ុនសន្តិសុខសាយប័រអ៊ីស្រាអែលបានរាយការណ៍ថា បើយោងតាមលក្ខណៈរបស់ក្រុមឧក្រឹដ្ឋសាយប័រទំនងជា ក្រុមហេគឃ័រប្រើភាសា ប៉ទុយហ្គាលមកពីប្រេស៊ីល។ រីឯ ប៉ូលិសទីក្រុងឡុងបានឃាត់ខ្លួនជនល្មើសចំនួន ៧រូបមកពីអង់គ្លេស កាលពីដើមខែមីនា ឆ្នាំ២០២២ និងក្មេងជំទង់ ២រូប ជាបន្តបន្ទាប់ពីបទលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ និងលួចទិន្នន័យ។ រយៈពេលជិត ១ឆ្នាំ នេះ ក្រុមហេគឃ័រ LAPSUS$ ល្បីពេញពិភពលោក ពីសកម្មភាពវាយប្រហារលើ Microsoft, Cisco, Samsung, NVIDIA, Okta, Ubisoft, Globant, T-Mobile, Mercado Libre, និង Vodafone។
ក្រុមហេគឃ័រមានគោលដៅលើប្រជាជនប្រេស៊ីល និងស្ថាប័នអាមេរិកខាងត្បូង ដែលកាលពីមុនក្រុមនេះធ្លាប់វាយប្រហារលើក្រុមហ៊ុនដែលមានទីតាំងនៅអឺរ៉ុប និងអាមេរិក។ កាលពីខែមុន ប៉ូលិស ទីក្រុងឡុង បានថ្លែងថា ពួកគេបានចាប់ខ្លួនយុវជនម្នាក់អាយុ ១៧ឆ្នាំ មកពី Oxfordshire ជាមេខ្លោងរបស់ក្រុម LAPSUS$ ពាក់ព័ន្ធនឹងការវាយប្រហារសាយប័រទៅលើ Uber និង Rockstar Games៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា