ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែធ្វើការអាប់ដេតសុវត្ថិភាពបន្ទាន់មួយសម្រាប់ Chrome desktop web browser ដើម្បីដោះស្រាយទៅលើភាពងាយរងគ្រោះដែលទទួលរងនូវការវាយប្រហារជាសកម្មនោះ។ ចន្លោះប្រហោងនេះមានលេខកូដតាមដាន CVE-2022-3723 ដែលមាន bug នៅក្នុង Chrome V8 Javascript engine ។
ក្រុមហ៊ុនបច្ចេកវិទ្យា Google មិនបានផ្តល់នូវព័ត៌មានលម្អិតអំពីចន្លោះប្រហោងនេះទេ ប៉ុន្តែក្រុមហ៊ុននេះបានធ្វើការអាប់ដេតនូវ web browser ទៅកាន់ version 107.0.5304.87/88 ដើម្បីដោះស្រាយទៅលើបញ្ហានេះ។ អ្នកប្រើប្រាស់ Chrome អាចធ្វើការអាប់ដេតទៅលើ Browser របស់ពួកគេតាមរយៈ Settings → About Chrome → និងអាប់ដេត → Restart ទៅលើកម្មវិធីនេះ។
ខាងក្រោមនេះគឺជាការជួសជុលទៅលើ Zero-Day ចំនួន ៦ លើកនៅក្នុងឆ្នាំនេះ!
- CVE-2022-3075 – 2 ខែកញ្ញា
- CVE-2022-2856 – 17 ខែសីហា
- CVE-2022-2294 – 4 ខែកក្កដា
- CVE-2022-1364 – 14 ខែមេសា
- CVE-2022-1096 – 25 ខែមីនា
- CVE-2022-0609 – 14 ខែកុម្ភៈ