កម្មវិធី Android apps ចំនួន៤ ដែលចេញដោយអ្នកអភិវឌ្ឍតែ១ បាននាំអតិថិជនទៅកាន់គេហទព័រអាក្រក់ ដែលជាផ្នែក១នៃការបង្ហាញ និងដោនឡូតផ្សាយពាណិជ្ជកម្មស្វ័យប្រវត្តិ និងលួចព័ត៌មាន។ កម្មវិធីបង្កើតឡើងដោយអ្នកអភិវឌ្ឍ ឈ្មោះថា Mobile apps Grout និងបច្ចប្បន្ននេះអ្នកអាចស្វែងរកកម្មវិធីនេះបាននៅលើ Play Store ត្រូវបានអតិថិជនរាប់លាន់នាក់។ យោងតាម Malwarebytes គេហំព័រត្រូវបានបង្កើតឡើងងដើម្បីស្វែងរកប្រាក់ តាមរយៈ pay-per-clcick ads ។ និងកាន់តែអាក្រក់ នៅពេលដែលជនរងគ្រោះ កម្មវិធី install cleaner apps នៅលើម៉ាស៊ីនរបស់ជនរងគ្រោះ ក្នុងគោលដៅដាក់ពង្រាយមេរោគ។
បញ្ជីខាងក្រោមមានកម្មវិធីដូចជាៈ Bluetooth App Sender, Bluetooth Auto Connect, Driver: Bluetooth Wi-Fi USB និង Mobile transfer: smart switch មានអ្នកដោនឡូតច្រើនសន្លឹកសម្រាប់កម្មវិធីនីមួយៗ ប្រមាណជាជាង ១ពាន់ដង។
គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលថាកម្មវិធីអាក្រក់មានបច្ចេកទេសថ្មី ដើម្បីគេចចេញពីការតាមដានរបស់ Google Play Store។ តិចនិចដ៏ពេញនិយមដែលហេគឃ័រចូលចិត្តប្រើនោះគឺការពន្យាពេល (time-based delays) ដើម្បីលាក់ខ្លួន ឬប្រតិបត្តិសកម្មភាពអាក្រក់របស់ពួកគេ។ តាមការវិភាគរបស់ Malwarebytes បានរកឃើញថាកម្មវិធីបានរង់ចាំរយៈពេល ៤ថ្ងៃ មុនពេលបើក phishing site នៅក្នុង Chrome browser និងបន្តបើក tabs ថ្មីរៀងរាល់ ២ម៉ោង។
កម្មវិធីនេះជាផ្នែកមួយនៃប្រតិបត្តិការមេរោគ ដែលគេឱ្យឈ្មោះថា HiddenAds មានដំណើរការតាំងពីខែមិថុនា ឆ្នាំ២០១៩ និងបានប្រព្រឹត្តបទល្មើសខុសច្បាប់ ដើម្បីស្វែងរកប្រាក់ និងនាំជនរងគ្រោះទៅកាន់ការផ្សាយពាណិជ្ជកម្ម។ លទ្ធផលនៃការស្រាវជ្រាវពី Guardio Labs បានបង្ហាញថាៈ ការផ្សាយពាណិជ្ជកម្មខុសច្បាប់ ដែលគេហៅថា Dormant Colors ថាបានប្រើ Google Chrome ក្លែងក្លាយ និង Microsoft Edge extensions ដើម្បីលួចការស្វែងរករបស់ជនរងគ្រោះ ដែលគ្រប់គ្រងដោយ domain ក្លែងក្លាយ។
ប្រភពព័ត៌មាន៖ថ្ងៃទី ២ វិច្ឆិកា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា