ក្រុមចារកម្មជាច្រើនរបស់ចិនកំពុងចែកចាយមេរោគ BadBazaar Android malware

0

សម្រាប់ Android spyware tool ដែលមានឈ្មោះហៅថា ‘BadBazaar’ ត្រូវគេរកឃើញថាមានគោលដៅវាយប្រហារទៅលើជនជាតិភាគតិច និងអ្នកកាន់សាសនាជាច្រើននៅក្នុងប្រទេសចិនដែលភាគច្រើនផ្តោតទៅលើជនជាតិ Uyghurs នៅក្នុងទីក្រុង Xinjiang ។ ជនជាតិ Uyghurs គឺជាជនជាតិមូស្លីមដែលមានប្រជាជនជាង 13 លាននាក់ ហើយពួកគេក៏ទទួលនូវការគាបសង្កត់ខ្លាំងពីរដ្ឋាភិបាលរបស់ប្រទេសចិនដោយសារតែគម្លាតវប្បធម៌ផងដែរ។

មេរោគ spyware ថ្មីនេះត្រូវបានរកឃើញដោយក្រុម MalwareHunterTeam ។ មេរោគ malware នេះគឺប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធដូចគ្នាទៅនឹងយុទ្ធនាការនៅក្នុងឆ្នាំ 2020 នេះប្រឆាំងទៅលើជនជាតិ Uyghurs ហើយវាមានទំនាក់ទំនងជាមួយនឹងក្រុមហេគឃ័រ APT15 ឬ Pitty Tiger ។

មេរោគ BadBazaar spyware នេះបានប្រើប្រាស់យ៉ាងហោចណាស់នៅលើកម្មវិធី app ជាង 111 ចាប់តាំងពីឆ្នាំ 2018 ទៅលើជនជាតិ Uyghurs ។ កម្មវិធី Apps នេះគឺមានច្រើនទម្រង់ក្នុងការប្រើប្រាស់។ មេរោគនេះមានសមត្ថភាពក្នុងការទាញយកនូវទិន្នន័យជាច្រើនដូចជាទីតាំង បញ្ជីនៃកម្មវិធី Apps ទិន្នន័យ Call Logs បញ្ជីទំនាក់ទំនង សារ SMS ព័ត៌មានរបស់ឧបករណ៍ប្រើប្រាស់ ព័ត៌មានអំពី WIFI រូបភាព និងចូលទៅកាន់ Folders ជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here